ព័ត៌មាន​ទូទៅ
          
លោកអុិន សុភិន ទទួលបានសិទ្ធិថ្មីមួយទៀតក្នុងការរៀបចំកម្មវិធីប្រកួត Miss Wisdom Cambodia

(ភ្នំពេញ)៖ កាលពីថ្មីៗនេះលោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សភាពយន្ត បានទទួលសិទ្ធិក្នុងការធ្វើកម្មវិធីប្រកួតប្រជែងសម្រស់នារីថ្មីមួយទៀត ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិដែលទើបតែមានវត្តមាននាពេលថ្មីៗនេះផងដែរ ដោយកម្មវិធីនោះមានឈ្មោះថា “Miss Wisdom World” ដែលមានឈ្មោះជាកម្មវិធីខ្មែរ “Miss Wisdom Cambodia” ដែលត្រៀមនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ។ ក្នុងនាមខ្លួនជាផលិតករមួយរូបនិងជាអ្នកជំនួញផងដែរ លោកអុិន សុភិន បានខិតខំប្រឹងប្រែងជាខ្លាំងជាមួយការងារសិល្បៈមួយនេះ ដោយសារតែការស្រលាញ់ ទើបធ្វើឱ្យលោកហ៊ានសម្រេចទិញសិទ្ធិធ្វើកម្មវិធីនេះឡើង។

 

 

ដោយឡែកការប្រកួតកម្មវិធី Miss Wisdom World នេះ គឺជាកម្មវិធីប្រកួតប្រជែងសម្រស់នារីថ្មីមួយដែលទើបតែនិងរៀបចំបង្កើតឡើង នៅក្នុងនោះក៏មានបណ្ដាប្រទេសជាច្រើនក៏បានចូលរួមប្រកួតផងដែរ ។ សម្រាប់ប្រទេសកម្ពុជាយើងក៏បានទទួលសិទ្ធិក្នុងការរៀបចំធ្វើកម្មវិធីនេះឡើងផងដែរ ដោយផលិតកម្មមហាហង្សភាពយន្តជាអ្នករៀបចំកម្មវិធី  ហើយនេះជាលើកដំបូងដែលប្រទេសកម្ពុជាយើងទទួលបានសិទ្ធិធ្វើកម្មវិធីនេះដោយខាងផលិតកម្មមហាហង្សផងដែរ ។

 

 

សម្រាប់សុភាពនារីដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសិល្បៈការដើរម៉ូតនេះ អាចធ្វើការដាក់ពាក្យចូលរួមប្រកួតបាន ដោយមានលក្ខខណ្ឌដូចជា៖ ត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងទៅដល់២៧ឆ្នាំ កម្ពស់ចាប់ពី1.70cm ឡើទៅ មានរូបសម្រស់ស្អាត មានចំណោះដឹងភាសាអង់គ្លេសអាចប្រើការបាន និងមានសញ្ញាបត្របាក់ឌុប អត្តចរិកស្លូតបូតសុភាពរាបសារ ចេះគោរពពេលវេលា... ។

 

សម្រាប់ពត៌មានលម្អិតបន្ថែមអំពីកម្មវិធីនេះលោកអ្នកអាចចូលទៅតាមដាននៅលើគេហទំព័រហ្វេសប៊ុករបស់កម្មវិធីបាន ដែលមានឈ្មោះថា Miss Wisdom Cambodia ឬតាមរយៈលីងនេះ ៖ https://www.facebook.com/MissWisdomCambodia/

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់