ព័ត៌មាន​ទូទៅ
          
ថ្ងៃនេះ រកឃើញមានករណីឆ្លងថ្មីរហូតដល់ ៦២នាក់ និងមានអ្នកជាសះស្បើយ ២២នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ តាមរយៈសេចក្ដីជូនដំណឹងមួយរបស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហោះសារមួយបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង ដោយក្នុងថ្ងៃនេះគឺមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ និងមានអ្នកជាសះស្បើយចំនួន ២២នាក់ ។ ដោយឡែកសម្រាប់ករណីឆ្លងថ្មីនេះគឺរកឃើញភាគច្រើនអ្នករស់នៅ រាជធានីភ្នំពេញ, ខេត្តព្រៃវែង, ខេត្តកោះកុង, ខេត្តកណ្ដាល, និងរួមទាំងបុរសជនជាតិឥណ្ឌូនេស៊ី ០២នាក់ផងដែរ ដែលជាអ្នកដំណើរចូលមកកម្ពុជា។

គួររំលឹកថាបច្ចុប្បន្ននេះមានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន ៦០៤នាក់ និងមានករណីស្លាប់ចំនួន ០១នាក់ផងដែរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ថែរក្សាការពារ សុខភាព នឹងចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងជំងឺដ៏កាចសាហាវមួយនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕

 

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់