ព័ត៌មាន​ទូទៅ
          
ករណីស្លាប់បរុសម្នាក់នៅកម្ពុជា ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ តាមរយៈសេចក្ដីជូនដំណឹងមួយរបស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហោះសារមួយបញ្ជាក់ពីការស្លាប់បាត់បង់ជីវិតរបស់បុរសជនជាតិខ្មែរម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាលកម្ពុជាក៏បានបញ្ជាក់បន្ថែមទៀតថា បរុសដែលបានទទួលមរណៈភាពខាងលើមានអាយុ ៥០ឆ្នាំ ទីលំនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សពស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបុរសខាងលើជាអ្នកបើកបរឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានជំងឺកូវីដ-១៩ ។ សពរបស់អ្នកជំងឺ ត្រូវបានរកឃើញថាមានការឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលលទ្ធផលបញ្ជាក់មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួររំលឹកថានេះគឺជាលើកដំបូងសម្រាប់កម្ពុជាដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ថែរក្សាការពារ សុខភាព នឹងចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងជំងឺដ៏កាចសាហាវមួយនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕

 

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់