ព័ត៌មាន​ទូទៅ
          
តារាចម្រៀងរបស់ផលិតកម្មហង្សមាស ២ដួងទៀតហើយ តេស្តឃើញមានជំងឺកូវីដ-១៩

(ភ្នំពេញ)៖ គួររំលឹកកាលពីម្សិលមិញក្រោយពីពិធីការិនីអ្នកនាង កែវ ចាន់និមល និងគ្រួសារ នឹងព្រមទាំងតារាចម្រៀងលោក ណុប ប៉ាយ៉ារិទ្ធ ផងដែរបានធ្វើតេស្ដមាន វិជ្ជមានកូវីដ-១៩ ។ យ៉ាងណាមិញនៅវេលារសៀលថ្ងៃត្រង់ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២១នេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី២ដួងប្រចាំផលិតកម្ម ហង្សមាស គឺអ្នកនាង សុគន្ធ នីសា និងកញ្ញា វី ឌីណែត បានបង្ហោះសារជូនដំណឹងមួយដល់បណ្ដាអ្នកគាំទ្ររបស់ពួកគាត់ទាំង២ថា គឺលទ្ធផលនៃការតេស្ត គឺមានវិជ្ជមានជំងឺកូវីដ-១៩ ហើយ។

 

 

ដោយឡែកសម្រាប់កញ្ញា វី ឌីណែត ក្រោយពេលបានដឹងខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ហើយ ក៏បានបង្ហាញពីអារម្មណ៍សោកស្ដាយនិងសូមអធ្យាស្រ័យពីបងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នា និងក៏សូមឱ្យអ្នកដែលបានជាប់ពាក់ព័ន្ធដូចជាប៉ះជាមួយកញ្ញាដោយផ្ទាល់ឬប្រយោលក្ដី សូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។

 

 

ចំណែកឯតារាចម្រៀងអ្នកនាង សុគន្ធ នីសា វិញនៅពេលដែលដឹងថាខ្លួនក៏មានវិជ្ជមានជំងឺកូវីដ-១៩ដូចគ្នាផងដែរនោះ ក៏បានបង្ហោះសារមួយដូចទៅនឹងកញ្ញា វី ឌីណែត ផងដែរថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើតេស្ត​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា​ ខ្ញុំបាន​ positive ហើយ​  គឺមានមេរោគនេះហើយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​   សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ដែលបានធ្វើតេសដោយក្រុមលោកគ្រូអ្នក​ គ្រូពេទ្យជំនាញ​ គឺមាន​ កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ ថ្ងៃដែរ​ ហើយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ព័ន្ធឡើយ ។

 

 

 

ឆ្លៀងក្នុងឱកាសនេះដែរតារាចម្រៀងអ្នកនាង សុគន្ធ នីសា ក៏បានថ្លែងសារអំណអរគុណមួយដល់សម្ដេចតេជោថា៖ នាងខ្ញុំសុគន្ធ​ និសា​ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ​ (លោកពុក) សម្តេចគតិព្រឹត្តបណ្ឌិត​(លោកម៉ែ) ថ្នាក់ដឹកនាំទាំងអស់និងក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់​ ទាក់ទងនឹងសុខភាពរបស់នាងខ្ញុំក៏ដូចជាក្រុមការងារហង្សមាសទាំងអស់​ និងក្រុមគ្រួសាររបស់នាងខ្ញុំ សូមបងប្អូនទាំងអស់​ ប្រុងប្រយ័ត្ន​អោយបានខ្ពស់​ ដើម្បីបានសុខទាំងអស់គ្នា​ ហើយក៏អាចជាការទប់ស្កាត់​ ជួយសម្រាលបន្ទុក​ ដល់​ ថ្នាក់ដឹកនាំ​ និង​ ក្រុមលោកគ្រូអ្នកគ្រូពេទ្យ​ នឹងសម្រាលទម្ងន់ស្ថានភាព​ ក្នុងប្រទេស​របស់យើងផង

 

 

 

 

ប្រភព៖ ហ្វេសប៊ុក  Sokun Nisa ,  Vy DyNeth HM

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់