ព័ត៌មាន​ទូទៅ
          
កញ្ញា លីវ ជីលី Miss Grand Cambodia ត្រូវបាន Miss Grand ហ្វីលីពីន លាន់មាត់សរសើរថា... (មានវីដេអូ)

(ភ្នំពេញ)៖ ថ្មីៗនេះការប្រកួតបរវកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Grand International 2020-2021 បានកំពុងចាប់ផ្ដើមដំណើរការប្រកួតខ្លះៗជាបណ្ដើរហើយ ដោយឆ្នាំនេះគេហាក់សង្កេតឃើញមានការប្រកួតខុសប្លែកពីរាល់ឆ្នាំ ដោយមានការប្រកួតលើវិញ្ញាសាថ្មីដូចជា Challenge បែបថ្មីៗទាក់ទងនិងចំណេះដឹងទូទៅផ្សេងៗផងដែរ។ ពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ បវរកញ្ញាកម្ពុជា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី កំពុងតែស្នាក់នៅប្រទេសថៃ ត្រៀមនឹងចូលរួមក្នុង ការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2020 នៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ។

 

 

 

ទន្ទឹមនឹងនេះ Miss Grand Cambodia ក៏ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតលើកដំបូង លើប្រធានបទ «How to get to know you in 1 minute» ដែលមានន័យជា ភាសាខ្មែរថា «ការណែនាំខ្លួនឲ្យគេស្គាល់ក្នុងរយៈពេល១នាទី» លើសពីនេះទៅទៀត បវរកញ្ញា១៥ រូប ក្នុងនោះក៏មានវត្តមាន បវរកញ្ញាកម្ពុជា មានសិទ្ធិទៅបន្ត ក្នុងការប្រកួតទី២ លើប្រធានបទ«Dress up in Thai National Costume» បានសេចក្តីថា «ការស្លៀកឈុតប្រពៃណីថៃ»។

 

 

 

គួរបញ្ជាក់ថា ខណៈផ្សាយបន្តផ្ទាល់របស់ បវរកញ្ញាប្រទេសហ្វីលីពីន Samantha Mae Bernardo  ត្រូវបានអ្នកគាំទ្រ សួរនាំពីបរវកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ស្រាប់តែភ្លាមនោះ រូបនាងហាក់មិនអល់ឯក ក្នុងការឆ្លើយសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ រូបនាងក៏បានប្រាប់ឲ្យដឹងផងដែរថា ៖ 

“អរខ្ញុំមិនមានមានអ្វីច្រើនទេ ប៉ុន្តែពួកយើងបានជជែកគ្នាកាលពីម្សិលមិញ ព្រោះយើងមានឱកាសបានស្លៀកសំលៀកបំពាក់ថៃដូចគ្នា។ ហើយបន្ទាប់មកយើងបានឆាតរូបអោយគ្នាទៅវិញទៅមក ព្រោះយើងពិតជាចូលចិត្តឈុតថៃដែលយើងបានគ្រង។ នាងពិតជាស្អាតខ្លាំងណាស់ ហើយខ្ញុំ និង Miss Grand Cambodia ពិតជាមានអារម្មណ៍ថាជិតស្និតគ្នា ព្រោះខ្ញុំធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាជាញឹកញប់ពីមុនមកផងដែរ, yes នាងពិតជាស្អាត

 

 

 

 

 

ទស្សនាវីដេអូខាងក្រោមនេះ៖  

 

 

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់