ព័ត៌មាន​ទូទៅ
          
តារាចម្រៀង ឱក សុគន្ធកញ្ញា ចេញមុខបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួនក្រោយពីមានការបារម្ភពីមហាជន

(ភ្នំពេញ)៖ ក្រោយពិធីការិនីអ្នកនាង កែវ ចាន់និមល និង ក្រុមគ្រួសារបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ព្រមទាំងសង្ស័យមានសិល្បៈករជាច្រើនរូបទៀតដែលកំពុងតែជះផលប្រឈមនិងការឆ្លង ដោយហេតុថាអ្នកនាង កែវ ចាន់និមល ជាពិធីការនីក្នុងស្ថានីយទូរទស្សន៍ហង្សមាស ដោយរឿងនេះកំពុងធ្វើឱ្យមហាជនជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីសុខភាពរបស់តារាផ្សេងៗទៀត ។

 

 

 

 

ងាកទៅមើលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១នេះ អ្នកនាងបានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា! ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រឡាញ់ និង ការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើសារមកសួរសុខទុក្ខជាច្រើន ដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ។ សូមអរគុណ”  ៕

 

 

 

 

 

ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់