ព័ត៌មាន​ទូទៅ
          
លោក ណុប ប៉ាយ៉ារិទ្ធ ប្រកាសថាលោកមានវិជ្ជមានជំងឺកូវីដ-១៩ហើយ

(ភ្នំពេញ)៖ មុននេះបន្តិចតារាចម្រៀងជួរមុខដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក ណុប ប៉ាយ៉ារិទ្ធ បានប្រកាសបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកថា លទ្ធផលនៃការធ្វើតេស្តរបស់លោក គឺលោកពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ពិតប្រាកដមែន។ នេះបើតាមរយៈសារនៅលើ Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ បានសរសេររៀបរាប់បញ្ជាក់ថា៖ “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”

 

 

 

 

គួររំលឹកថាកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ពិធីការិនីអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩នេះ រួមទាំងស្វាមីនិងកូនស្រីផងដែរ។ យ៉ាងណាមិញពេលនេះក្រសួងបានស្នើសុំឱ្យអ្នកដែលពាក់ព័ន្ធប្រញាប់ធ្វើការទៅតេស្តពិនិត្យមើល និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទាំងអស់គ្នា៕

 

 

 

 

 

ប្រភព៖ Facebook: Bayyareth Nop

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់