ព័ត៌មាន​ទូទៅ
          
ក្រោយពី កែវ ចាន់និមល ឆ្លងកូវីដ-១៩ ស្រាប់តែតារាចម្រៀងអ្នកនាង សុគន្ធ នីសា ចេញមកប្រកាសថា...

(ភ្នំពេញ)៖ ក្រោយពិធីការិនីអ្នកនាង កែវ ចាន់និមល និង ក្រុមគ្រួសារបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ព្រមទាំងសង្ស័យមានសិល្បៈករជាច្រើនរូបទៀតដែលកំពុងតែជះផលប្រឈម ដោយហេតុថាអ្នកនាង កែវ ចាន់និមល ជាពិធីការនីក្នុងស្ថានីយទូរទស្សន៍ហង្សមាស ។ ងាកទៅមើលតារាចម្រៀងស្រី សុគន្ធ នីសា ដោយលេចឮថាអ្នកនាងពេលនេះអាចនឹងជាប់ពាក់ព័ន្ធនោះ ជះជាក្តីបារម្ភយ៉ាងខ្លាំងដល់មហាជនអ្នកគាំទ្រ និង បានទាក់ទងចង់ដឹងពីព័ត៌មានតារាស្រីរូបនេះយ៉ាងខ្លាំង ។

 

 

 

យ៉ាងណាមិញ នៅព្រឹកថ្ងៃ ទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកនាង សុគន្ធ នីសា បានចេញមកបង្ហោះសារមួយជូនមហាជនអ្នកគាំទ្រ ពីស្ថានភាពនាងពេលនេះថា “ជំរាបសួពុកម៉ែបងប្អូន អរគុណច្រើនសម្រាប់ការបារម្ភសួរសុខទុក្ខមកលើរូបខ្ញុំ និង ក្រុមគ្រួសារ កន្លងមកនេះខ្ញុំមិនបានជួបជាមួយ និមល ទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ-១៩ ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតៗគ្នាដូចសម្លកំពិសអ៊ីចឹង ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផល អ្នកដែលយើងជួបជាប្រយោលតៗគ្នា បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេស្តឱ្យប្រាកដ ។ ពេលដែលដឹងពត៌មានយប់មិញនេះហើយខាងផ្ទះខ្ញុំនេះក៏បានហាមខ្លួនឯង និង អ្នកផ្ទះមិនឱ្យចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែលពីរអាទិត្យហើយ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហើយយសូមជូនពរ និមល និង ក្រុមគ្រួសារឱ្យឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយោលមាន ខ្ញុំនឹងធ្វើតេស្ត ។ សូមជូនពរបងប្អូន ឱ្យសុខសប្បាយ (រឿងហេតុមានជាស្រេច បើវាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេឱ្យហើយទទួលវាទៅ) អរគុណច្រើនបងប្អូនដែលបារម្ភ យ៉ាងណាៗ ខ្ញុំនឹងផ្តល់ព័ត៌មានជូនបងប្អូនទៀត” ៕

 

 

 

 

ប្រភព៖ Popular

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់