ព័ត៌មាន​ទូទៅ
          
ច្បាស់ការណ៍ ពិធីការិនីអ្នកនាង កែវ ចាន់ និមល និងគ្រួសារបានឆ្លងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ Vimean Dara ដែលគេស្គាល់ថាជាវរសេនីយឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មាន​ជ័យនោះ បានរាយការណ៍ព័ត៌មានបឋមឱ្យដឹងលើទំព័រហ្វេសប៊ុកយប់មិញថា “តាមការបញ្ចាក់ឈ្មោះ កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និង កូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ-១៩ ទាំងគ្រួសារ (៣ នាក់)” ។

 

 

ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ-១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ-១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។

 

 

លោកបន្ថែមទៀតថា “រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និង មានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ-១៩ ។ ដោយឡែក កែវ ច័ន្ទនិមល និង គ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និង ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និង កូន” ៕

 

 

 

 

ប្រភព៖ Popular

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់