ព័ត៌មាន​ទូទៅ
          
មិនសរសើរមិនបានទេ កញ្ញា លីវ ជីលី អាចគូររូបទង់ជាតិខ្មែរបានយ៉ាងស្រស់ស្អាតខ្លាំងណាស់ នៅលើវត្ថុអនុស្សាវរីយ៍ (មានវីដេអូ)

(ភ្នំពេញ)៖ យើងទាំងអស់គ្នាប្រាដកជាដឹងហើយថាការប្រកួតកម្មវិធី Miss Grand International 2020-2021 នៅសល់ពេលមិនដល់មួយខែពេញទេ ដោយឡែកការបង្ហាញខ្លួននូវវត្តមានរបស់បេក្ខនារីដែលមកពីប្រទេសផ្សេងៗជាច្រើនក៏ត្រូវបានផេកហ្វេសប៊ុកផ្លូវ របស់ Miss Grand International បានផុសរួចរាល់អស់ហើយដែរ។

 

 

 

 

ដោយឡែកយើងងាកមកមើលសម្រស់របស់បេក្ខនារីតំណាងឱ្យកម្ពុជាយើង គឺកញ្ញា លីវ ជីលី ថ្ងៃដំបូងដែលបានទៅដល់ប្រទេសថៃភ្លាមក៏បានបង្ហាញសម្រស់និងស្នាដៃមួយដែលធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនសម្រាប់កម្ពុជាពេញចិត្តជាខ្លាំង គឺកញ្ញាអាចគូររូបទង់ជាតិខ្មែរបានយ៉ាងស្រស់ស្អាតមែនទែន ដែលធ្វើឱ្យហ្វេនអ្នកគាំទ្រមួយចំនួននឹកស្មានមិនដល់សោះ ថាកញ្ញាអាចធ្វើបាន។ កញ្ញាបានបង្ហាញពីចំណាប់អារម្មណ៍អំពីការគូររូបទង់ជាតិកម្ពុជាយើងនេះ គឺទីមួយខាងស្ថាប័ន Miss Grand International មិនចង់ឱ្យបេក្ខនារីទាំងអផ្សុកដែលនៅតែមួយកន្លែងបែបនេះក៏បានយកសម្ភារៈប្រើប្រាស់ ដូចជាកាដូមួយចំនួន ជូនដល់កញ្ញាផងដែរ។ ម្យ៉ាងវិញទៀតសម្រាប់កាដូកន្ត្រកយួរដៃមួយនោះ កញ្ញាក៏បានយកពណ៌មានផាត់គូរជារូបទង់ជាតិប្រទេសកម្ពុជាយើង ដោយផ្នែកម្ខាងទៀតកញ្ញាបានគូររូបទង់ជាតិប្រទេសថៃផងដែរ ដែលអមជាមួយរូបភាព Logo របស់កម្មវិធី Miss Grand International ផងដែរ។

 

 

 

យ៉ាងណាមិញសម្រាប់ថ្ងៃទី២នេះវិញកញ្ញាបានបង្ហោះសារមួយថា “Second day in Thailand” ដោយអមជាមួយនិងសម្លៀកបំពាក់ឈុតងូតទឹកមើលទៅពិតជាស្រស់ស្អាត គួរឱ្យទាក់ទាញជាខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរថាស្រស់ស្អាតខ្លាំងណាស់ ។ សម្រាប់ថ្ងៃទី២នេះដែរកញ្ញាមានអារម្មណ៍ថាហាក់ដូចជាឯកាបន្តិច តែទោះបីជាយ៉ាងណាក៏កញ្ញាមិនភ្លេចការហាត់សមទាំងការដើរ ការនិយាយ ការរៀបចំខ្លួន ថែទាំសុខភាព កញ្ញានឹងព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជំនះត្រឡប់មកកម្ពុជាវិញផងដែរ៕

 

 

 

 

 

ទស្សនាវីដេអូ Live របស់កញ្ញា លីវ ជីលី ខាងក្រោមនេះ៖ 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់