ព័ត៌មាន​ទូទៅ
          
កញ្ញា លីវ ជីលី មកដល់ទឹកដីប្រទេសថៃភ្លាម Live ជូនដំណឹងភ្លែត និងទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីខាង Miss Grand International

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ កញ្ញា លីវ ជីលី បានធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសថៃ ដើម្បីចូលរួមការប្រកួតកម្មវិធី Miss Grand International 2020-2021 ដែលវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ តាមរយៈជើងហោះហើរយន្តហោះនេះ គឺតម្រូវឱ្យកញ្ញាដោយឆ្លងកាត់ប្រទេសសិង្ហបុរីដើម្បីឈប់សម្រាកនឹងបន្តដំណើរទៅកាន់ប្រទេសថៃបន្តទៀត ដោយអស់រយៈពេល១ថ្ងៃផងដែរ។

 

 

កញ្ញា លីវ ជីលី បានមកដល់ទឹកដីប្រទេសថៃនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគ្រាន់តែមកដល់ភ្លាមកញ្ញាក៏បានធ្វើការ Live ផ្ទាល់តាម​រយៈគណនីហ្វេសប៊ុករបស់កញ្ញាភ្លាមៗផងដែរ ដើម្បីជូនដំណឹងទៅដល់បណ្ដាប្រិយមិត្តអ្នកគាំទ្រហ្វេនៗរបស់កញ្ញា ឱ្យបានដឹងពីស្ថានភាពសុខទុក្ខរបស់កញ្ញាផងដែរ។ នៅក្នុងការ Live ផ្ទាល់នោះដែរកញ្ញាក៏បានបង្ហាញពីអារម្មណ៍រំភើបនិងសប្បាយរីករាយជាខ្លាំងនិងសរសើរដល់ខាងស្ថាប័ន Miss Grand International ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ប្រកបដោយសុវត្តិភាព ពីសំណាក់ស្ថាប័ន Miss Grand International ផងដែរ។ យ៉ាងវិញទៀតអ្វីដែលកញ្ញារំភើបកាន់តែខ្លាំងនោះគឺកញ្ញាទទួលបានការស្រលាញ់គាំទ្រ សរសើរពីសំណាក់បុគ្គលិកដែលបម្រើការនៅព្រលានយន្តហោះថៃ បានសរសើរថាកញ្ញាពិតជាស្រស់ស្អាតខ្លាំងណាស់ ថែមទាំងរុះរាយរាក់ទាក់ជាខ្លាំង និងបានជូនពរដល់កញ្ញាឱ្យទទួលបានជោគជ័យផងដែរ។

 

 

 

គួរបញ្ជាក់ថាបច្ចុប្បន្ននេះកញ្ញាកំពុងតែសម្រាកនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងបាងកកផងដែរ ដែលស្ថាប័ន Miss Grand International បានរៀបចំផ្ដល់ជូនសម្រាប់បេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដែលតម្រូវឱ្យបេក្ខនារីប្រទេសនីមួយៗស្នាក់នៅបន្ទប់មួយម្នាក់ឯង ដើម្បីចូលរួមធ្វើចត្តាឡីស័កជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ផងដែរ។

 

 

 

យ៉ាងណាមិញនេះគឺជាលើកដំបូងរបស់កញ្ញាដែលបានធ្វើដំណើរចាកចេញពីប្រទេសកំណើតរបស់ខ្លួនមកកាន់ប្រទេសគេផ្សេងតែម្នាក់ឯងបែបនេះទេ ប៉ុន្តែសម្រាប់កញ្ញាផ្ទាល់ហាក់ដូចជាពុំមានអារម្មណ៍ថាភ័យខ្លាចសោះឡើយ នេះបើតាមនូវអ្វីដែលកញ្ញាបាននិយាយនៅក្នុងការ Live ផ្ទាល់ ផ្ទុយទៅវិញកញ្ញាបែរជាមានអារម្មណ៍ថាសប្បាយរីករាយទៅវិញ ហាក់មានអារ្មណ៍ថាដូចជាខ្លួនកំពុងស្ថិតនៅទឹកដីប្រទេសកំណើតខ្លួនឯងអញ្ចឹង! ។ ជាចុងក្រោយកញ្ញាសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរជួយធ្វើការគាំទ្រដល់កញ្ញារហូតដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ៕

 

 

 

 

 

 

 

 

 

មកទស្សនាវីដេអូ Live ខាងក្រោមនេះ៖ 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់