ព័ត៌មាន​ទូទៅ
          
អបអរសាទរដល់ក្រុមកីឡាករ មហាហង្ស អលស្ដារ អេហ្វស៊ី ទទួលបានជ័យលាភីជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ2020

(ភ្នំពេញ)៖ នៅក្នុងវិស័យកីឡាបាល់ទាត់ នេះគឺជាការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នា២០២០ ដែលជាប្រភេទកីឡាបាល់ទាត់នៅក្នុងសាលដែលកំពុងពេញនិយមផងដែរ។ ដោយកាលពីម្សិលមិញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០នេះ ដែលជ័យជំនះគឺបានទៅលើក្រុមមហាហង្សអលស្ដារ អេហ្វស៊ី ក្លាយជាក្រុមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ផងដែរ។

 

 

 

 

គួររំលឹកអំពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនេះ គឺជាជំនួបរបាងក្រុម មហាហង្សអលស្ដារអេហ្វស៊ី ជាមួយនិងក្រុម ឱម៉ាល់ អេហ្វស៊ី ដោយលទ្ធផលបញ្ចប់ការប្រកួតរយៈពេលពេញម៉ោង គឺ 9 ទល់នឹង 4 ដែលក្រុមមហាហង្សអលស្ដារអេហ្វស៊ី រកគ្រាប់បាល់បានចំនួន៩គ្រាប់ និងក្រុមឱម៉ាល់ អេហ្វស៊ី រកគ្រាប់បាល់បានតែ៤គ្រាប់តែប៉ុណ្ណោះ។

 

 

 

 

 

សម្រាប់ពានរង្វាន់នៃការប្រកួតនេះគឺមានកីឡាករឆ្នើមមួយរូបគឺលោក តុង ច័ន្ទមុន្នី ទទួលបានពានរង្វាន់ជាកីឡាករឆ្នើម និងអ្នកចាំទីល្អជាងគេគឺបានទៅលើលោក វង្ស ដារ៉ា ជាអ្នកចាំទីរបស់ក្រុមមហាហង្សអលស្ដារ និងកីឡាករល្អជាងគេគឺលោក កែវ ជាតួ ជាសមាជិកក្រុមមហាហង្សអលស្ដារ ហើយនិងលោក នៃ ប៊ុនសុភ័ក្ត្រា ដែលជាគ្រូបង្វឹកល្អជាងគេផងដែរ។

នេះគឺជាភាពជោគជ័យមួយរបស់ក្រុមកីឡាករ មហាហង្ស អលស្ដារ អេហ្វស៊ី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់នៃការលេងយ៉ាងអស់ពីសមត្ថភាពរបស់ខ្លួនម្នាក់ៗបានយ៉ាងល្អ ដោយអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ដែលភាពជោគជ័យមួយនេះបានធ្វើឱ្យយើងទៅដល់គោលដៅនូវអ្វីដែលយើងចង់បានហើយ៕

 

 

 

 

 

 

 

 

 

 

 

 ទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖ 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់