ព័ត៌មាន​ទូទៅ
          
ពិតជាល្អខ្លាំងណាស់វីដេអូណែនាំខ្លួនរបស់កញ្ញា លីវ ជីលី ក្នុងកម្មវិធី Miss Grand International ទទួលបានការគាំទ្រជាខ្លាំង

(ភ្នំពេញ)៖ នៅក្នុងវិស័យសិល្បៈខាងផ្នែកបរវកញ្ញាកម្ពុជា ហាក់កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកគាំទ្ររបស់ប្រជាជនខ្មែរយើង ជាក់ស្ដែងនៅក្នុងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ដែលហៅថា Miss Grand Cambodia 2020 សម្រាប់ឆ្នាំ២០២០នេះហាក់មានបញ្ហាបន្តិចក៏ពិតមែន ជាមួយនិងការផ្លាស់ប្តូរតំណែងរបស់ Miss Grand Cambodia 2020 ប៉ុន្ដែពេលនេះយើងបានរកឃើ់ញម្ចាស់ម្កុដពិតប្រាកដហើយ នោះគឺជាកញ្ញា លីវ ជីលី ដែលជាបេក្ខនារីមួយរូបមកពីខេត្តបន្ទាយមានជ័យ។

 

 

 

 

ថ្មីៗនេះកាលពីម្សិលមិញនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធីប្រកួតដំដាប់ថ្នាក់ពិភពលោក Miss Grand International បានធ្វើការបង្ហោះណែនាំខ្លួនរបស់ Miss Grand Cambodia 2020 ផងដែរ ដោយក្នុងមានហ្វេនអ្ននគាំទ្ររបស់កញ្ញាជាច្រើនបានពេញចិត្តជាមួយនឹងនិយាយណែនាំខ្លួនរបស់កញ្ញា ហើយអ្វីដែលកាន់តែពិសេសថែមទៀតផងដែរនោះគឺ កញ្ញាបានលើកវប្បធម៌ អរិយធម៌របស់ខ្មែរមកបង្ហាញដល់ពិភពលោកគ្រប់គ្នាគេបានស្គាល់អំពីខ្មែរ។ ដោយក្នុងនោះកញ្ញាបានលើកយកតំបន់ទេសចរណ៍ធំៗមកបង្ហាញមានដូចជា៖ ប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ថ្លៃថ្លានិងជាដួងព្រលឹងជាតិខ្មែរយើង ឱ្យបរទេសបានស្គាល់, ទី២គឺតំបន់ឆ្នេរសមុទ្រកម្ពុជា(ខេត្តព្រះសីហនុ) ត្រង់ចំនុចនេះកញ្ញាចង់បង្ហាញថាកម្ពុជាក៏មានឆ្នេរដ៏ស្រស់ស្អាតមិនចាញ់បរទេសផងដែរ, ចំណែកឯទី៣វិញ គឺតំបន់ព្រៃភ្នំដ៏ស្រស់ត្រកាលដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនគិរីជាដើម ដែលជាកន្លែងទេសចរណ៍មួយដោយមានភ្ញៀវជាតិនិងអន្តរជាតិជាតិច្រើនទៅទស្សនាកំសាន្តលំហែរកាយផងដែរ។

 

 

 

 

គួរបញ្ជាក់ផងដែរថាវីដេអូការណែនាំខ្លួនរបស់កញ្ញា លីវ ជីលី Miss Grand Cambodia 2020 គ្រាន់តែផុសភ្លាមគឺមានការពេញចិត្តនិងគាំទ្រជាខ្លាំង រហូតដល់មានការស៊ែរចែករំលែកជាច្រើនផងដែរ និងស្ងើចសរសើរដល់កញ្ញាដែលចេះលើកយកសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាជាច្រើនយកមកបង្ហាញឱ្យបរទេសគេបានស្គាល់ផងដែរ។ សូមបញ្ជាក់ថា ការប្រកួតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Grand International 2020 នឹងត្រូវប្រារព្ធធ្វើឡើងនៅឯប្រទេសថៃ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះផងដែរ ។ យ៉ាងណាមិញកញ្ញា លីវ ជីលី សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរនៅតែស្រលាញ់គាំទ្រ លើកទឹកចិត្ត និងផ្ដល់កំលាំងចិត្តដល់កញ្ញាជានិច្ច នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ៕

 

 

 

 

 

 

 ទស្សនាវីដេអូខាងក្រោម៖ 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់