ព័ត៌មាន​ទូទៅ
          
កម្ពុជាមានអ្នកជាសះស្បើយ ០៤នាក់ និងមានករណីឆ្លងថ្មី ០១នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសនៅលើផេកផ្លូវការឲ្យដឹងថា មានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន០៤នាក់ ក្នុងនោះមានស្ដ្រី ០២នាក់ និងបុរស០២នាក់ ដែលសុទ្ធសឹងតែជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ។

ចំពោះការរកឃើញករណីឆ្លងថ្មីគឺមាន ០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ដែលធ្វើមកពីប្រទេសគុយវ៉ែត ចូលមកកម្ពុជាកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាក គឺមានវិជ្ជមានជំងឺកូវីដ១៩ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ ។

 

 

សូមបញ្ជាក់ដែរថា បើបូកជាមួយនឹងករណីថ្មី ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវី-១៩ សរុបចំនួន ៤៦៧នាក់ ដែលជាសះស្បើយចំនួន ៤៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦នាក់៕

សូមអានសេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់