ព័ត៌មាន​ទូទៅ
          
លឹម សុធាវី ជ័យលាភីរងទី ១ ត្រូវប្រកាសដកតំណែងភ្លាមៗ ព្រោះមិនព្រមបន្តតំណែង សេង រដ្ឋា

(ភ្នំពេញ)៖ បន្ទាប់ពីរឿងរ៉ាវការដកតំណែងរបស់កញ្ញា សេង រដ្ឋា បានបញ្ចប់ទៅដោយសន្តិវិធីតាមផ្លូវច្បាប់រួចរាល់ហើយ ងាកមកខាងកញ្ញា លឹម សុធាវី វិញក៏ត្រូវបានដកតំណែងដូចគ្នាដែរ មូលហេតុដោយសារកញ្ញាមិនព្រមទទួលតំណែងបន្តពីកញ្ញា សេង រដ្ឋា ។ នៅយប់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នេះ ខាងស្ថាប័ន Miss Grand Cambodia បានបង្ហោះសារថ្មីមួយ ដោយបានប្រកាសដកហូតសិទ្ធិកញ្ញា លឹម សុធាវី ពីជ័យលាភីរងទី ១ (1st Runner Up Miss Grand Cambodia 2020) បន្ទាប់ពីកញ្ញាបានបដិសេធមិនទទួលតំណែងជំនួស សេង រដ្ឋា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ ។

 

 

 

 

នេះជាខ្លឹមសារដើម ដែលខាងស្ថាប័ន Miss Grand Cambodia បានបង្ហោះ ៖

< ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនិងភាគីខាង កញ្ញាលឹម សុធាវីរួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិគឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយកញ្ញាលឹម សុធាវី និងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។>

 

 

 

 

យ៉ាងណាមិញក៏មានបណ្ដាហ្វេនអ្នកគាំទ្ររបស់កម្មវិធីជាច្រើនបានសួរថា តើអ្នកណាជាអ្នកបន្តតំណែងនេះបន្ទាប់ពីកញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី ? ដើម្បីទៅចូលរួមប្រកួតកម្មវិធី Miss Grand International 2020 នោះ? បញ្ជាក់៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ខាងក្រុមហ៊ុនមហាហង្សនឹងធ្វើការរៀបចំកម្មវិធីផ្ទេរតំណែង និងគ្រងម្កុដសារជាថ្មី របស់កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ Miss Grand Cambodia 2020 ៕

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់