(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះសារព័ត៌មានជាច្រើនដែលបាននិយាយទាក់ទងទៅនិងបញ្ហារឿងរ៉ាវរបស់កញ្ញា សេង រដ្ឋា ពាក់ព័ន្ធជាមួយនឹងភាគីខាងក្រុមហ៊ុន ពេលនេះភាគីទាំងពីរបានសម្រេចបញ្ចប់រឿងក្ដីវិវាទនៅថ្ងៃនេះហើយ។ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Miss Grand Cambodia បានធ្វើការបង្ហោះសាររួមជាមួយនឹងលិខិតមួយច្បាប់ ដែលចេញដោយមេធាវីនៃភាគីទាំងពីរ គឺបានសម្រេចថា ភាគីទាំងពីរព្រមបញ្ចប់រឿងក្ដីវិវាទត្រឹមនេះ ដែលមានចំនួន ៧ប្រការធំៗគឺ៖
ទី១ ៖ ការដកហូតតំណែង របស់កញ្ញា សេង រដ្ឋា ចាប់ពីពេលនេះតទៅ
ទី២ ៖ ការបញ្ចប់កិច្ចសន្យា
ទី៣ ៖ ការមិនទទួលយករង្វាន់
ទី៤ ៖ ការប្រគល់ម្កុដ ឈៀង និងពានជ័យលាភី
ទី៥ ៖ ការមិនបំពានគ្នាទៅវិញទៅមក
ទី៦ ៖ ការអះអាងរបស់គូភាគី
ទី៧ ៖ សុពលភាព ។
ទោះជាយ៉ាងណាក្ដី រឿងរ៉ាវរបស់កញ្ញា សេង រដ្ឋា បានបញ្ចប់ទៅដោយសន្តិវិធីតាមផ្លូវច្បាប់រួចរាល់ហើយ យ៉ាងណាមិញក៏មានបណ្ដាហ្វេនអ្នកគាំទ្ររបស់កម្មវិធីជាច្រើនបានសួរថា តើអ្នកណាជាអ្នកបន្តតំណែងនេះបន្ទាប់ពីកញ្ញា សេង រដ្ឋា ? ដើម្បីទៅចូលរួមប្រកួតកម្មវិធី Miss Grand International 2020 នោះ? ពេលនេះខាងក្រុមហ៊ុនកំពុងតែរៀបចំធ្វើដោះស្រាយជាមួយនឹងរឿងនេះផងដែរ។
អត្ថបទ៖ Rith