(ភ្នំពេញ)៖ ថ្មីៗនេះបន្ទាប់ពីលេចឮដំណឹងថាកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 ប្រកាសលាលែងពីតំណែង ស្រាប់តែមានដំណឹងថ្មីមួយទៀតដែលមានហ្វេសប៊ុកផេកមួយចំនួនបានបង្ហោះថា បេក្ខនារី 4th runner up កញ្ញា វុធ ធីដាវិន ជាអ្នកគ្រងតំណែងជំនួសបន្តពីកញ្ញា សេង រដ្ឋា វិញ ។ តើដំណឹងនេះវាជាការពិតដែរឬទេ?
បន្ទាប់ពីមានការផ្ទុះលេចឮដំណឹងបែបនេះ កាលពីល្ងាចម្សិលមិញថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១នេះ ហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Miss Grand Cambodia បានធ្វើការបង្ហោះសារមួយ ដែលនិយាយអំពី ការបដិសេធច្រានចោល ទាក់ទងនឹងរឿងនេះ ដែលនិយាយថា បេក្ខនារី 4th runner up កញ្ញា វុធ ធីដាវិន ជាអ្នកគ្រងតំណែងជំនួសបន្តពីកញ្ញា សេង រដ្ឋា វិញនោះ គឺជាព័ត៌មានមិនពិតនោះទេ បញ្ជាក់៖ រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួលយើងនឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការនេះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ដរាបណារឿងរ៉ាវរបស់កញ្ញា សេង រដ្ឋា ជាមួយនឹងក្រុមហ៊ុន មិនទាន់បានដោះស្រាយរួចរាល់នោះទេ គឺមិនអាចផ្លាស់ប្ដូរតំណែងទៅឱ្យនរណាម្នាក់ភ្លាមៗបានឡើយ។
គួររំលឹកថាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះខាងក្រុមហ៊ុនបានចេញលិខិតអញ្ជើញមួយជូនទៅដល់កញ្ញា សេង រដ្ឋា ដើម្បីចូលមកដោះស្រាយរឿងរ៉ាវដែលបានកើតឡើងដោយសន្តិវិធី ប៉ុន្តែកញ្ញាពុំបានមកតាមការអញ្ជើញនោះទេ រង់ចាំការអញ្ជើញកោះហៅលើកទី២ ពីមេធាវីខាងក្រុមម្ដងទៀត ដើម្បីដោះស្រាយជុំវិញបញ្ហារឿងនេះ៕
អត្ថបទ៖ Rith