ព័ត៌មាន​ទូទៅ
          
តារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ កំពូលតារាសម្តែងអង់គ្លេស Daniel Craig ដែលជាតួអង្គ James Bond ដ៏ល្បីឈ្មោះនោះ នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈការផ្សាយបន្តផ្ទាល់មួយ។ គួរឲ្យដឹងថា តារាសម្តែង Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តារាសម្តែងវ័យ ៥២ឆ្នាំខាងលើ នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យលោកយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយលោកក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។

កម្មវិធីខាងលើនឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

 

 

 

 

 

 

 

ប្រភព៖ Sabay.News

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់