ព័ត៌មាន​ទូទៅ
          
ប្រទេសម៉ាឡេស៊ីសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល កន្លះឆ្នាំ ដោយសារតែ....

(ម៉ាឡេស៊ី)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdulah) បានសម្រេចព្រះរាជហទ័យដាក់ប្រទេសម៉ាឡេស៊ីក្នុងគ្រាអាសន្ននៅថ្ងៃអង្គារនេះ ដើម្បីជាយន្តការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែ សីហា ឬក៏អាចឆាប់ជាងនេះអាស្រ័យទៅលើស្ថានភាពនៃជំងឺកូវីដ១៩។ ក្នុងនោះ ព្រះអង្គបានយាងទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin នៅក្នុងវាំងជាតិកាលពីថ្ងៃ ច័ន្ទ កន្លងទៅ រួចក៏បានសម្រេចព្រះទ័យបន្ទាប់ពីមានព្រះតម្រិះឃើញថា ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងធ្លាក់ចុះនូវប្រព័ន្ធសុខាភិបាលជាតិ។

 

 

 

 

 

ទន្ទឹមនឹងនោះ ព្រះមហាក្សត្រក៏បានអនុញ្ញាតទៅតាមសំណើរបស់រដ្ឋាភិបាល ដែលបានស្នើសុំបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាសភាពចម្រុះរួមមាន សមាជិករដ្ឋាភិបាល សមាជិកសភាមកពីគណបក្សប្រឆាំង ក៏ដូចជាអ្នកជំនាញខាងសុខាភិបាលផងដែរ ក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ ១៩។

គួរជម្រាបថា មកទល់ពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៨,២២៤ ករណី ស្លាប់ ៥៥៥ ករណី និងជាសះស្បើយចំនួន ១០៩,១១៥ ករណីហើយ៕

 

 

 

 

 

ប្រភព៖ KhmerLoad.com

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់