ព័ត៌មាន​ទូទៅ
          
ថ្ងៃនេះកម្ពុជា រកឃើញអ្នកឆ្លងថ្មីចំនួន ០៦នាក់ និងមិនមានអ្នកជាសះស្បើយទេ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ១៩ថ្មីចំនួន០៦នាក់។ ក្រសួងក៏បានបញ្ជាក់បន្ថែមទៀតថា ករណីរកឃើញមានការឆ្លងថ្មីចំនួន៦នាក់នេះ គឺសុទ្ធតែជាស្ត្រីខ្មែរជាពលករមកពីប្រទេសថៃ ដែលមកដល់កម្ពុជាកាលពីថ្ងៃទី ១០-១១ ខែមករា ឆ្នាំ២០២១នេះ ដោយលទ្ធផលតេស្តវត្ថុសំណាក ចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្នអ្នកជំងឺចំនួន០៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងអ្នកជំងឺ០១នាក់ទៀតបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

 

 

ទោះបីជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលកម្ពុជានៅតែបន្តសូមឱ្យប្រជាពលរដ្ឋកម្ពុជាបន្តការការពារជានិច្ច ព្រោះថាបើសិនជាយើងមានភាពធ្វេសប្រហែស វាអាចចម្លងយើងបានគ្រប់ពេលវេលា ដូច្នេះសូមបងប្អូនប្រជាជនខ្មែរ នៅតែបន្តការពារថែរក្សាសុខភាពខ្លួនឯង ដោយរស់នៅមានអនាម័យល្អ ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ, អាល់កុល, ជេលលាងដៃ, និងរក្សាគម្លាតសុវត្តិភាពជានិច្ច សូមផ្អាកការជួបជុំមួយរយៈសិន ជាពិសេសត្រូវពាក់ម៉ាស់ជានិច្ចរៀងរាល់ពេលចេញមកខាងក្រៅផ្ទះ ឬដំណើរទៅណាមកណា ដូចជាការដើរផ្សារជាដើម៕

 

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់