ព័ត៌មាន​ទូទៅ
          
រាជរដ្ឋាភិបាលថៃសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ចុងខែកុម្ភៈ ដោយសារតែមានការឆ្លងកាន់តែច្រើនឡើង

(ថៃ)៖ យោងតាមលិខិតជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលថៃនឹងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន។ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសជំងឺកូវីដ-១៩ ដែលជារលកថ្មីនោះ ថ្នាក់ដឹកនាំប្រទេសថៃសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយរាប់ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

 

 

 

តាមរយៈប្រភពដដែល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ បន្តចូលរួមសហការយ៉ាងសកម្មបន្ថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេស ត្រូវរក្សាអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះបន្តទៀត។

ក្នុងនោះ ក៏បានបញ្ជាក់ដែរថា បើសិនជាបងប្អូនខ្មែរដែលរស់នៅទីនោះ មានបញ្ហាប្រឈមអ្វីមួយកើតឡើង អាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផ្លូវការ ឬលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និងមួយខ្សែទៀត ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ) ៕

 

 

ប្រភព៖ Royal Embassy of Cambodia in Bangkok

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់