ព័ត៌មាន​ទូទៅ
          
ពាក្យពេជន៍ប៉ុន្មានម៉ាត់ដែលអ្នកនាង ភិន សុដាលីស បានបង្ហោះនៅលើហ្វេសប៊ុកធ្វើឱ្យអ្នកគាំទ្រជាច្រើនអាណិតដល់កូនស្រីអ្នកនាងជាខ្លាំង

(ភ្នំពេញ)៖ ជីវិតជាស្ត្រីមេម៉ាយទាំងភាពវ័យក្មេងរបស់តារាសម្ដែងអ្នកនាង ភិន សុដាលីស ថ្វីត្បិតតែអ្នកនាងបរាជ័យចំពោះរឿងស្នេហាក៏ពិតមែន តែមិនប្រាដកថាអ្នកនាងគ្មានសុភមង្គលនោះទេ។ ដោយអ្នកណាៗក៏ដឹងដែរថា កូនស្រីរបស់អ្នកនាងភិន សុដាលីស បានកំព្រាឪពុកតាំងពីនៅពពោះអាយុ៣ខែមកម្ល៉េះ មកទល់នឹងពេលនេះកូនស្រីរបស់អ្នកនាង ភិន សុដាលីស មានអាយុ៤ឆ្នាំជាងហើយ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានសម្រស់ស្រស់ស្អាតគួរឱ្យស្រលាញ់ទៀតផង។

ដោយថ្មីៗនេះអ្នកនាង ភិន សុដាលីស បានធ្វើការបង្ហោះរូបភាពបែបលក្ខណៈស្និតស្នាលផ្អែមល្អែមជាមួយនឹងកូនស្រី ដោយអមជាមួយនឹងពាក្យពេជន៍ដ៏មានអត្ថន័យមួយថា “កូនឈានទៅមុខ បើកូនដួល កូនងើបឡើង រួចដើរទៅមុខទៀត។ ម៉ែនៅពីក្រោយ ចាំមើលកូន ចាំជួយកូនជានិច្ច។ សូមកូនចាំថា ឧបសគ្គជាភ្ញៀវប្រចាំជីវិត កូនទៅណាក៏គេចមិនផុតដែរ កូនត្រូវរៀនទទួលដោះស្រាយវា ដោយស្មារតីស្វាហាប់ កុំខ្លាច កុំគេចពីវាអី ... ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ ” បានធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការអាណិតដល់កូនស្រីរបស់អ្នកនាង ដែលជាក្មេងកំព្រាឪពុកតាំងពីនៅពពោះមក ។

 

 

 

 

ដោយមានមហាជនជាច្រើនបាន កោតសរសើរពីភាពរឹងមាំក្លាហាន របស់អ្នកនាង ភិន សុដាលីស និងមានការពេញចិត្តជាខ្លាំងចំពោះពាក្យពេជន៍ដែលអ្នកបានសរសេរនៅលើហ្វេសប៊ុករបស់អ្នកនាង ដែលធ្វើឱ្យមានការស៊ែរចែករំលែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ព្រមទាំងមានអ្នកគាំទ្រជាច្រើនបានផ្ដល់កំលាំងចិត្តនិងលើកទឹកចិត្តដល់អ្នកនាង ដែលបានព្យាយាមមើលថែកូនបានយ៉ាងល្អ។ យ៉ាងណាមិញនៅក្នុងអត្ថន័យនៃពាក្យពេជន៍ខាងលើ គឺបញ្ជាក់ពីភាពរឹងមាំរបស់អ្នកនាង ប្រាប់ទៅកូនស្រីឱ្យប្រព្រឹត្តតែអំពើល្អសុចរិតនៅក្នុងសង្គម ចេះរៀនស្វែងយល់ពីឧបសគ្គជាច្រើនដែលនៅចំពោះមុខ ដែលត្រូវដោះស្រាយ មិនថាទោះបីជាយ៉ាងក៏កូននៅមានម្ដាយនៅតែតាមមើលថែរក្សាកូន ផ្ដល់កំលាំងចិត្តដល់កូនជានិច្ច ៕

 

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់