ព័ត៌មាន​ទូទៅ
          
ទីបំផុត សម្តេច ហ៊ុន សែន សម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា នៅកម្ពុជាហើយ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារតាមរយៈការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនិងទូរទស្សន៍ជាតិកម្ពុជា(ទទក) គឺពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង សមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងសេចក្តីថ្លែងការពិសេសនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងដែរថា សម្តេចបានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រោមមូលហេតុដូចខាងក្រោម ៖ ១-ស្ថានភាពគ្រប់គ្រងបាន មានអ្នកជាសះស្បើយ ហើយអ្នកយកសំណាកនៅសល់តែ ៨ នាក់ និង អស់ករណីសង្ស័យចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា ។

២-ការគ្រប់គ្រងពលករពីប្រទេសថៃ ដោយបើគិតតាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ពុំទាន់រកឃើញការឆ្លងរាលដាលពីប្រទេសថៃចូលមកកម្ពុជាឡើយ អំឡុងពេលធ្វើចត្តាឡីស័ក ។

៣-នៅសល់តែការគ្រប់គ្រងអ្នកដំណើរតាមយន្តហោះ ដែលនេះរឿងចៀសមិនផុតនោះឡើយ ។

 

ទោះបីជាប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ប្រកាសបិទព្រឹត្តិការណ៍ ២៨ វិច្ឆិកា យ៉ាងណាក្តី ប៉ុន្តែមិន​មែនមានន័យថាបិទករណីកូវីដ ១៩ ទាំងស្រុងនោះឡើយ ព្រោះមិន​ទាន់ដឹងថា ពេលណា​ពិភពលោក​អស់កូវីដ ១៩ នោះឡើយ ៕

 

 

 

 

 

 

 

ទស្សនាវីដេអូការផ្សាយផ្ទាល់ខាងក្រោម៖

 

 

ប្រភព៖ ">ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់