ព័ត៌មាន​ទូទៅ
          
ភិន សុដាលីស៖ មានឈ្មោះជាស្ត្រីមេម៉ាយកូនមួយ តែងាកមើលសម្រស់វិញកប់...

(ភ្នំពេញ)៖ កំពូលតារាសម្ដែងស្រីដែលមានឈ្មោះល្បីល្បាញនិងអាចសម្ដែងបានគ្រប់ទម្រង់តួអង្គ មិនថាតួកាចឆ្នាស់ ឬតួបែបកំសត់ស្លូតបូត នោះគឺអ្នកនាង ភិន សុដាលីស ។ យើងសង្កេតឃើញមួយរយៈចុងក្រោយនេះអ្នកនាង ភិន សុដាលីស ហាក់ដូចជាឃ្លាតឆ្ងាយពីការងារខាងផ្នែកសិល្បៈបន្តិច ដោយសារតែអ្នកនាងមានភាពរវល់ជាខ្លាំងជាមួយនឹងផ្នែកជំនួញផ្ទាល់ខ្លួន ជាម្ចាស់ហាងសាឡនមួយ ។ សម្រាប់ការងារសិល្បៈចុងក្រោយរបស់អ្នកនាងក្នុងឆ្នាំ២០២០នេះ អ្នកនាងបានសម្ដែងនូវខ្សែភាពយន្តរឿងភាគថ្មីមួយដែលមានចំណងជើងថា “កាំបិតមុខ២” ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN កាលពីកន្លងមកថ្មីៗនេះផងដែរ។

 

 

 

 

ថ្វីត្បិតតែពេលនេះអ្នកនាង ភិន សុដាលីស បានក្លាយខ្លួនមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយក៏ពិតមែន ប៉ុន្តែអ្នកនាង សុដាលីស ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ខិតខំតស៊ូ ព្យាយាមមើលថែរក្សាកូនស្រីបានយ៉ាងល្អ មកទល់នឹងពេលនេះកូនស្រីរបស់អ្នកនាងមានអាយុ០៤ឆ្នាំបាត់ទៅហើយ។

ទោះបីជាខ្លួនជាស្ត្រីមេម៉ាយក៏ពិតមែន ប៉ុន្តែអ្នកនាង សុដាលីស មិនដែលបណ្ដោយខ្លួនបាក់សម្រស់នោះទេ អ្នកនាងតែងតែថែរក្សាសម្រស់របស់អ្នកនាងជានិច្ច។ យើងងាកមកមើលសម្រស់របស់អ្នកនាង ភិន សុដាលីស វិញគឺនៅតែស្រស់ស្អាតខ្លាំងជាងមុនទៅទៀត ។ យ៉ាងណាមិញអ្នកនាងចូលចិត្តប្រើជីវិតបែបសប្បាយៗ ចូលចិត្តធ្វើដំណើរកំសាន្ត លំហែរអារម្មណ៍ នៅពេលទំនេរ ៕

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់