ព័ត៌មាន​ទូទៅ
          
អ្នកធ្លាប់ចេញចូលហាង Pedro និង Zando ក្រសួងប្រកាសឱ្យប្រញាប់មកធ្វើតេស្តកូវីដ១៩ ជាបន្ទាន់

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនដំណឹងទៅដល់អ្នកដែលធ្លាប់ចេញចូលក្នុងហាងទាំងពីរគឺ ហាង Zando (ផ្លូវត្រសក់ផ្អែម) និងហាង Pedro (ផ្លូវព្រះសីហនុ)។ ដោយសារតែមួយរយៈចុងក្រោយនេះក្រសួងសុខាភិបាលបានរកឃើញអ្នកមានវីជ្ជមានកូវីដ១៩ សុទ្ធតែធ្លាប់បានចូលទៅទិញទំនិញក្នុងហាងទាំង២ខាងលើ ដូច្នេះក្រសួងសុខាភិបាលសូមអញ្ជើញអ្នកទាំងនោះមកធ្វើតេស្តចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីធ្វើតេស្តពិនិត្យស្វែងវីរុសកូវីដ១៩ និងចូលរួមទប់ស្កាត់នៃការរីករាលដាលការឆ្លងនៃជំងឺកូវីដ១៩ នេះដែលស្ថិតក្នុង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ឱ្យបានគ្រប់ៗគ្នា។ សម្រាប់រាល់ការចំណាយទាំងអស់គឺជាបន្ទុករបស់រាជរដ្ឋាភិបាល ៕

 

 

 

 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់