ព័ត៌មានទូទៅ
រកឃើញបុគ្គលិកហាង Pedro ចំនួន០៦នាក់បន្ថែម មានវិជ្ជមានកូវីដ១៩ និង០៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស
ថ្ងៃចេញផ្សាយ:
០៥
ធ្នូ
២០២០
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញបន្ថែមនូវវិជ្ជមានកូវីដ១៩ថ្មីចំនួន១០នាក់ ដែលពាក់ព័ន្ធស្ថិតក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលក្នុងនោះមានបុគ្គលិកហាង Pedro សាខាផ្លូវព្រះសីហនុ មានចំនួន០៦នាក់ថ្មី និង ០៤នាក់ទៀតគឺជាអ្នកដំណើរជនជាតិបរទេស ។ យ៉ាងណាមិញនៅព្រឹកនេះក៏មានអ្នកជាសះស្បើយចំនួន០១នាក់ផងដែរ ។
ពាក់ព័ន្ធទៅនឹងការឆ្លងនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ នេះ ក្រសួងសុខាភិបាលបានអំពាវនាវសុំឱ្យអ្នកដែលបានមកហាង Pedro នេះកាលពីកំឡុងប៉ុន្មានថ្ងៃមុននេះ ដើម្បីមកធ្វើតេស្តពិនិត្យសុខភាព និងធ្វើចត្តាឡីស័កផងដែរ ។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ៖ Rith
មតិយោបល់
បញ្ចេញមតិយោបល់