ព័ត៌មានទូទៅ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ពាក់ព័ន្ធករណីបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩
ថ្ងៃចេញផ្សាយ:
០៥
ធ្នូ
២០២០
(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ និងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរបរទេសជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ ដែលចូលមកប្រទេសកម្ពុជា។
ជាមួយនោះដែរសម្តេចតេជោ ហ៊ុន សែន បានសុំឱ្យអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ សូមមេត្តាឆ្លើយប្រាប់ដោយភាពស្មោះត្រង់មិនត្រូវលាក់លៀម ខ្មាស់អៀននោះទេ ថាខ្លួនបានធ្វើដំណើរទៅណាមកណាខ្លះ ធ្វើអ្វីខ្លះនៅទីណា?
ក្នុងនោះដែរសម្តេចក៏បាន បានបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច តាមដានឲ្យច្បាស់លាស់ និងម៉ឺងម៉ាត់បំផុតចំពោះអ្នកធ្វើចត្តាឡីស័ក៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិរយៈពេលជាង២០នាទី៖
ប្រភព៖ Fresh News
សម្រួលអត្ថបទ៖ Rith
មតិយោបល់
បញ្ចេញមតិយោបល់