ព័ត៌មាន​ទូទៅ
          
កម្មវិធីការប្រកួត Miss Supranational Cambodia 2021 បានប្រកាសបែងចែក Franchise ទៅតាមខេត្ត/ក្រុងទាំង២៥

(ភ្នំពេញ)៖ នេះជាលើកដំបូងនិងជាកម្មវិធីប្រកួតសម្រស់ថ្មីមួយដែលនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង ដោយកម្មវិធីនោះគឺជាកម្មវិធីការប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោកផងដែរ ដែលមានឈ្មោះល្បីល្បាញមិនចាញ់កម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកធំៗមួយចំនួនប៉ុន្មាននោះទេ ដែលនេះគឺជាកម្មវិធីការប្រកួត Miss Supranational ដែលនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងក្នុងឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ ដែលមានឈ្មោះថា Miss Supranational Cambodia ដែលបានទទួលសិទ្ធិនឹងរៀបចំកម្មវិធីដោយ ផលិតកម្មមហាហង្ស ភាពយន្តផងដែរ។

 

 

 

កាលពីថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ Miss Supranational Cambodia បានបង្ហោះសេចក្ដីជូនដំណឹងមួយស្ដីអំពី ការប្រកាសបែងចែក Franchise និងចេញ License Certificate ផ្ដាច់មុខជូនទៅដល់អ្នកដែលចង់រៀបចំកម្មវិធីការប្រកួត Miss Supranational ថ្នាក់ខេត្ត/ក្រុង ទាំង២៥ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ។ នេះគឺបានន័យថា សម្រាប់លោកអ្នកដែលមានបំណងចង់ធ្វើកម្មវិធីការប្រកួតនេះ នៅតាមបណ្ដាខេត្ត/ក្រុងទាំង២៥  គឺអាចធ្វើការទិញ License នេះបានដើម្បីយកកម្មវិធីប្រកួតនេះទៅធ្វើនៅតាមបណ្ដាខេត្ត/ក្រុងនីមួយៗទាំង២៥បាន ។

 

 

 

យ៉ាងណាមិញការប្រកាសបែងចែក Franchise ទៅតាមបណ្ដាខេត្ត/ក្រុងទាំង២៥នេះ គឺតម្រូវឱ្យលោកអ្នកដែលទទួលបាន License នេះគឺរៀបចំធ្វើកម្មវិធីដូចទៅតាមគោលការណ៍លក្ខខណ្ឌរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោកផងដែរ ដែលមានទាំងការប្រកួតវគ្គជម្រុះផ្សេងៗ ដូចជាឈុតតំណាងខេត្ត/ក្រុងទាំង២៥ជាដើម។ ដោយឡែកសម្រាប់បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ១តំណាងខេត្ត/ក្រុងទាំង២៥នោះ និងត្រូវឡើងមកប្រកួតបន្ត ក្នុងកម្មវិធី Miss Supranational Cambodia 2021 នៅរាជធានីភ្នំពេញជាដាច់ខាត់ ដើម្បីយើងធ្វើការប្រកួតជ្រើសរើសស្វែងរកបេក្ខនារីតំណាងប្រទេសមួយរូបទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Supranational 2021 ផងដែរ។

 

 

 

គួរបញ្ជាក់ថា ការប្រកាសបែងចែក Franchise នេះគឺផុតកំណត់ការលក់ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ202០ នេះ ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់បាន License នេះទៅធ្វើនៅតាមបណ្ដាខេត្ត/ក្រុងរបស់ខ្លួនអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ផលិតកម្មមហាហង្ស ភាពយន្ត បានតាមរយៈទីតាំងផ្ទះលេខ21, ផ្លូវ 608, សង្កាត់បឹងកក់២, ខណ្ឌទួលគោក, រាជធានីភ្នំពេញ និងលេខទូរស័ព្ទ 078 666 108 ឬតាមរយៈអ៊ីម៉ែល៖  groupsales.mh@gmail.com  និងវេបសាយ៖ www.mohahangproduction.com  រៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ-សៅរ៍ ម៉ោង៖ 8am-12pm និងពីម៉ោង 1:30pm-5:30pm ។

ម៉្យាងវិញទៀតការបែងចែក Franchise សម្រាប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia 2021 ទៅតាមបណ្ដាខេត្ត/ក្រុងនីមួយៗនេះ គឺដើម្បីជួយសម្រួលឱ្យមានភាពងាយស្រួលដល់បេក្ខនារីដែលរស់នៅតាមខេត្តឆ្ងាយៗ កុំឱ្យពិបាកក្នុងការធ្វើដំណើរឆ្ងាយមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតផងដែរ ៕

 

 

 

 

ទស្សនាវីដេអូការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Supranartional 2019 ខាងក្រោមនេះ៖

 

ទស្សនាវីដេអូ Trailer កម្មវិធីការប្រកួត Miss Supranational Cambodia 2021 Coming Soon! ខាងក្រោមនេះ៖

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់