ព័ត៌មាន​ទូទៅ
          
គ្លីនិកថែរក្សាសម្ផស្ស N.22 បានផ្ដល់សេវាកម្មថែរក្សាសម្រស់ដល់ Miss Grand Cambodia 2020 Top10

(ភ្នំពេញ)៖ ក្រោយពីកម្មវិធីការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ដែលហៅថា Miss Grand Cambodia 2020 បានបញ្ចប់ទៅ ដោយបានស្វែងរកឃើញបេក្ខនារីម្នាក់ដែលជាម្ចាស់ជ័យលាភីគ្រងម្កុដជា Miss Grand Cambodia 2020 គឺកញ្ញា សេង រដ្ឋា ដែលជាបេក្ខភាពមកពីខេត្តកំពង់ធំ ជាមួយនឹងបេក្ខនារី Top10 ទាំង១០រូបផងដែរ។

 

 

 

យ៉ាងណាមិញគ្លីនិកកែសម្ផស្ស N.22 បានចូលរួមជួយគាំទ្រដល់ Miss Grand Cambodia 2020 ចាប់តាំងពីការប្រកួតរហូតចប់ការប្រកួត និងបានធ្វើការផ្ដល់ជូននូវសេវាកម្មនៃការថែរក្សាសម្រស់ដល់បេក្ខនារីទាំង១០រូប រយៈពេលពេញមួយឆ្នាំផងដែរ សម្រាប់សេវាកម្មថែរក្សាសម្រស់ ដើម្បីធ្វើឱ្យសម្រស់កាន់តែស្រស់ស្អាតបន្ថែមទៀតផងដែរ។ គ្លីនិក N.22 គឺជាគ្លីនិកកែសម្ផស្សដែលមានឈ្មោះល្បីល្បាញជាយូរមកហើយដែលបើកដំណើរការជាយូរមកហើយដែរ ដែលមានសេវាកម្មដូចជា ការលើកខ្ទង់ច្រមុះស្រួចស្អាត, ការបញ្ចូលវីតាមីនឱ្យស្បែកភ្លឺថ្លា, ការចាក់បំបាត់ស្នាមជ្រីវជ្រួញ, និងសេវាកម្មកែសម្ផស្សផ្សេងៗទៀតជាច្រើនផងដែរ។ គ្លីនិក N.22 គឺមានសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់ការកែសម្ផស្ស បន្ទប់សម្រាកព្យាបាលល្អត្រឹមត្រូវ ប្រកបដោយស្ដង់ដាររបស់ក្រសួងសុខាភិបាល និងរក្សាអនាម័យជានិច្ច។ យ៉ាងណាមិញនៅចុងឆ្នាំ២០២០នេះខាងមុខនេះគ្លីនិក N.22 នឹងមានការចាប់រង្វាន់ធំជូនដល់អតិថិជនដែលបានមកប្រើប្រាស់សេវាកម្មរបស់គ្លីនិកផងដែរ៕

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់