ព័ត៌មាន​ទូទៅ
          
សេង រដ្ឋា Miss Grand Cambodia 2020 បានចូលរួមលេងហ្គេមជាមួយក្រុមលោក ហេង វិសាល

(ភ្នំពេញ)៖ យើងទាំងអស់គ្នាប្រាកដជាបានស្គាល់រួចមកហើយបេក្ខនារីដែលមានសម្រស់ស្រស់ស្អាតក្នុងកម្មវិធី Miss Grand Cambodia 2020 គឺកញ្ញា សេង រដ្ឋា ដែលជាតំណាងឱ្យប្រទេសកម្ពុជាត្រៀមទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International 2020 ខាងមុខនេះ ។ យើងសង្កេតថាកញ្ញា សេង រដ្ឋា ក្រោយពីបានជាប់ជាបេក្ខនារីតំណាងប្រទេសជា Miss Grand Cambodia 2020មក កញ្ញាហាក់មានភាពមមាញឹកជាខ្លាំងជាមួយនិងការថតម៉ូតសម្លៀកបំពាក់ផ្សេងៗ ការសម្ដែងសិល្បៈ ថតMVបទចម្រៀង ជាដើម... ។

 

 

 

 

ដោយកាលពីថ្មីៗនេះកញ្ញា សេង រដ្ឋា បានចូលរួមលេងហ្គេមជាមួយនឹងក្រុម VEESA - The Creator ដែលមានលោក ហេង វិសាល និងTeam លោកបានចូលរួមលេងផងដែរ ដោយហ្គេមនេះមានឈ្មោះថា “ទៅស្រុក” ដែលស្ថិតនៅក្នុង Ep.02 ។ ហ្គេមនេះជាប្រភេទហ្គេមលក្ខណៈចុះទៅដំណើរកំសាន្តទៅតាមបណ្តាខេត្តផ្សេងៗ និងលេងហ្គេមកំសាន្តបែបប្លែកៗសប្បាយៗ ទៅតាមតំបន់នោះ។ ដោយឡែកក្រុមលោក វិសាល បានជ្រើសរើសយកទីតាំងខេត្តកំពង់ធំ ក្នុងទឹកដីស្រុកកំណើតរបស់ កញ្ញាសេង រដ្ឋា ផ្ទាល់តែម្ដងសម្រាប់ការលេងហ្គេម។ ចង់ដឹងថាតើសមត្ថភាពរបស់ កញ្ញា សេង រដ្ឋា មានភាពឆ្លាតវៃប៉ុណ្ណានៅក្នុងការលេងហ្គេមនេះ តោះទៅទស្សនាវីដេអូខាងក្រោមនេះ៖

 

 

 

 

 

 

 

ទស្សនាវីដេអូខាងក្រោម៖ 

 

 

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់