ព័ត៌មានទូទៅ
បែកគ្នាយូរហើយពេលនេះ Tom & Jerry វិលមកឈ្លោះគ្នាជាថ្មី មានទាំងតួអង្គមនុស្សទៀត
ថ្ងៃចេញផ្សាយ:
១៨
វិច្ចិកា
២០២០
(បរទេស)៖ រឿងគំនូរជីវចលដែលមានការគាំទ្រច្រើនលើសលុបលំដាប់សាកល «TOM & JERRY» បានវិលមកជាថ្មី ប៉ុន្តែជាខ្សែភាពយន្តខ្នាតធំ ដែលជាការផលិតដោយ Warner Bros. Pictures ហើយគ្រោងនឹងបញ្ចាំងនៅឆ្នាំ ២០២១។ ភាពយន្តគំនូរជីវចលនេះ នឹងក្លាយជាទស្សនីយភាពប្លែក ព្រោះក្រៅពីមានតុក្កតា រឿងនេះក៏ផលិតជា Live-Action មានសកម្មភាពមនុស្សដែរ។ ចំណែកវីដេអូ Trailer ផ្លូវការត្រូវបានបង្ហាញដោយ Channel YouTube របស់ Warner Bros. Picture នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ មកទល់ពេលនេះវាកំពុងពេញនិយមលើ YouTube រហូតជាប់ Tranding លេខ ៥ ទូទាំងពិភពលោក (គិតក្រោយ ១៤ម៉ោងក្រោយវីដេអូត្រូវបានបង្ហោះ)៕
ទស្សនាដូចខាងក្រោម៖
ប្រភព៖ Sabay News
សម្រួលអត្ថបទ៖ Rith
មតិយោបល់
បញ្ចេញមតិយោបល់