ព័ត៌មាន​ទូទៅ

Warning: DOMDocument::loadHTML(): Tag video invalid in Entity, line: 1 in /home/mohahang/public_html/views/entertainment.php on line 78

Warning: DOMDocument::loadHTML(): Tag source invalid in Entity, line: 1 in /home/mohahang/public_html/views/entertainment.php on line 78

Warning: DOMDocument::loadHTML(): Tag video invalid in Entity, line: 1 in /home/mohahang/public_html/views/entertainment.php on line 78

Warning: DOMDocument::loadHTML(): Tag source invalid in Entity, line: 1 in /home/mohahang/public_html/views/entertainment.php on line 78
          
ពិតជាមិនចេះប្រកាន់ខ្លួនមែន សេង រដ្ឋា Miss Grand Cambodia 2020 ដើររើសសំរាមក្នុងទឹកដីប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ យើងទាំងអស់គ្នាដឹងហើយថា កម្មវិធីការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ឬហៅថា Miss Grand Cambodia 2020 បានបញ្ចប់ទៅកាលពីចុងខែកញ្ញាកន្លងមក ដោយបានស្វែងរកឃើញបេក្ខនារីមួយរូបដែលជាម្ចាស់ម្កុដជ័យលាភីលេខ១ ជា Miss Grand Cambodia 2020 ដែលមានសម្រស់ស្រស់ស្អាត ទាំងភាពឆ្លាតវៃ សុភាពរាបសារ និងមានអត្តចរិកល្អ គឺកញ្ញា សេង រដ្ឋា ដែលជាបេក្ខនារីមកពីខេត្តកំពង់ធំ ដែលតំណាងប្រទេសកម្ពុជាដើម្បីត្រៀមចូលរួមប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International 2020 ខាងមុខនេះ ។

 

 

 

បន្ទាប់ពីបានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ហាក់ដូចជាមានភាពមមាញឹកជាខ្លាំងជាមួយការផ្សេងៗ ដូចជាការសម្ដែង ការថតម៉ូតផ្សេងៗ ផងដែរ។ យ៉ាងណាមិញកាលពីថ្មីៗកញ្ញា សេង រដ្ឋា បានអញ្ជើញទៅទស្សនានៅក្នុងទឹកដីក្រុងអង្គរនៃខេត្តសៀមរាប ដែលកញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់កញ្ញា រួមទាំងសម្លៀកបំពាក់សំពត់ហូលផាមួង អបជាមួយឈាង Miss Grand Cambodia 2020 ដ៏ស្រស់ស្អាត បែបលក្ខណៈទន់ភ្លន់ សាកសមជាស្ដ្រីខ្មែរ ។ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះកញ្ញាឈរថតដោយគ្មានពាក់ស្បែកជើងសោះ ដែលជាចំនុចមួយគួរឱ្យកោតសរសើរពិតមែន ។ មិនត្រឹមតែការដើរទស្សនាប្រាង្គប្រាសាទអង្គរតែប៉ុណ្ណោះទេ ក្នុងកំឡុងពេលទស្សនាប្រាង្គប្រាសាទកញ្ញាក៏បានបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គម ដែលនៅក្នុងបរិវេណទីធ្លាប្រាសាទអង្គរវត្តមានថង់សំរាម កញ្ញាក៏បានរើសយកទៅដាក់ក្នុងធុងសំរាម ដោយមិនចេះប្រកាន់ខ្លួនឡើយ នេះគឺជាទង្វើរពលរដ្ឋល្អមួយដែលយើងជួយគ្នាសំអាតបរិស្ថាន ជាពិសេសក្នុងតំបន់ទេសចរណ៍ រមណីយដ្ឋានផ្សេងៗ យើងត្រូវតែចូលរួមថែរក្សាអនាម័យ ដើម្បីឱ្យមានសោភណ័ភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្លៀវជាតិនិងអន្តរជាតិ។

 

 

 

 

 

គួររំលឹកថាកញ្ញាទើបតែបានចូលរួមសម្ដែងថត MV បទចម្រៀងថ្មីមួយនិងជាលើកដំបូងផ្ទាល់របស់កញ្ញា ពីផលិតកម្ម Davitra ដែលមានចំណងជើងថា “កាលីបហាយសូ” ដោយកញ្ញាពិតជាមានអារម្មណ៍ថារំភើបសប្បាយរីករាយជាខ្លាំងមួយការសម្ដែង MV បទចម្រៀងជាលើកដំបូងនេះ។ ដោយក្នុងនោះដែរក៏មានការចូលរួមសម្ដែងពីសំណាក Miss Grand Top 10 ទាំង១០រូបផងដែរ និងតារាសម្ដែងផ្សេងទៀត។ យ៉ាងណាមិញស្ថិតក្នុងកម្មវិធីការប្រកួត Miss Grand International 2020 ខាងមុខនេះ កញ្ញាសង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននឹងគាំទ្រជួយផ្ដល់កំលាំងចិត្តដល់កញ្ញាផងដែរ សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិមួយនេះ៕

 

 


 

 

 

 

 

 

 

ទស្សនាវីដេអូខាងក្រោម៖

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់