ព័ត៌មាន​ទូទៅ
          
គួរអោយសោកស្តាយបំផុត! ដែលភូមិវប្បធម៌ខ្មែរនៅខេត្តសៀមរាប នឹងបិទទ្វាលែងដំណើរការដោយសារវិបត្តិសេដ្ឋកិច្ចកូវីដ១៩

វាជារឿងនឹកស្មានមិនដល់ ដែលកាលពីម្សិលមិញនេះ តាមសេចក្តីប្រកាសរបស់ភូមិវប្បធម៌បានអោយដឹងថា ចាប់ពីថ្ងៃ

ទី០៧ ខែវិច្ចិកា ឆ្នាំ២០២០ ខាងមុខនេះ ភូមិវប្បធម៌ ដែលជារមណីដ្ឋានដ៏ល្បីល្បាញស្ថិតក្នុងខេត្តសៀមរាបនឹងត្រូវបិទទ្វា

លែងដំណើរការ ដោយសារជួបវិបត្តិសេដ្ឋកិច្ច ។

 

 

 

ក្នុងនោះ ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរ មូលហេតុដែលធ្វើឲ្យបណ្តាលសម្រេចចិត្តបិទ ក៏ព្រោះតែ ការរីករាលដាល នៃ

ជំងឺកូវីដ១៩ បានធ្វើឲ្យចំនួនភ្ញៀវចូលមកទស្សនា មានការថយចុះជាគំហុក ជាច្រើនខែកន្លងមក បណ្តាលឲ្យក្រុមហ៊ុន

ជួបលំបាកសេដ្ឋកិច្ច និងហរិញ្ញវត្ថុយ៉ាងខ្លាំង ពោលក្រុមហ៊ុន មិនអាចផ្គត់ផ្គង់ចំពោះការចំណាយនានាជុំវិញ លើការ

បើកអាជីវកម្មបន្តទៀតបានទេឡើយ។

 

 

 

 

គួរបញ្ជាក់ងោយដឹងផងដែរថា ភូមិវប្បធម៌ដ៏ល្បីល្បាញនេះ មានទីតាំងស្ថិតនៅ ទីតាំងនៅ ភូមិ គ្រួស ឃុំស្វាយដង្គុំ ស្រុក

សៀមរាប ដែលនៅខាងក្នុង មានកន្លែងសម្តែងសិល្បះជម្រុះ មានកន្លែងថតរូបជាច្រើន ទាំងបុរាណ ទាំងបែបធម្មជាតិ

ដែលធ្វើឲ្យអ្នកចូលទៅទស្សនាជាតិ និងអត្តរជាតិ មកទស្សនាមិនចេះជិនណាយ តែពេលនេះយើងនឹងលែងបានទស្សនា

ទៀតហើយ ៕

 

 

 

 

 

 

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់