ព័ត៌មាន​ទូទៅ
          
បងប្អូនខ្មែរផ្អើលនាំគ្នានិយាយថាឃើញសត្វពស់មានជើង តើនោះពិតទេ? ដូច្នេះសូមមកដឹងពីការពិត (មានវីដេអូ)

 

 

(ភ្នំពេញ) ៖ ពេលថ្មីៗនេះ មានវីដេអូមួយដែលត្រូវថតបានដោយជនជាតិខ្មែរ ពីកម្មភាពការឃើញសត្វម៉្យាងដ៏កម្រនឹងបាន

ឃើញ ដែលមានរូបរាងខ្លួនដូចជា ក្បាលស្រដៀងសត្វថ្លែន និងកន្ទុយវែងប្រៀបដូចជាសត្វពស់ផងដែរ ។វីដេអូដែលថត

នោះ មានសម្លេងនិយាយរៀបរាប់ថា វាជាសត្វពស់មានជើង ដែលម្ចាស់វីដេអូថតបណ្តើរ និងនិយាយបណ្តើរ ដែលនោះ

គ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ តែការពិតមិនដូចបងប្អូនខ្មែរគិតនោះទេ ដូចនេះ មហាហង្ស នឹងលើកយកចំណុចខ្លះៗ

នៃសត្វប្រភេទនេះមកអោយទស្សនិកជនបានជ្រាប ។

 

 

 

-សត្វនេះមានឈ្មោះជាភាសាបរទេសថា ៖ Takydromus sexlineatus  ឬ Lon tailed grass lizard

 

-ជំរករបស់វាគឺលើដើមឈើ ក្នុងវាលស្មៅ និងក្រោមស្លឹកឈើងាប់ៗ ។

 

-ពួកវាត្រូវបានរកឃើញទូទាំងអាស៊ីអាគ្នេយ៍ ដែលមានដូចជា ចិន​, ថៃ, និងឥណ្ឌូនេស៊ី ជាដើម ។

 

-ពួកវាស្ថិតក្នុងចំណោមគ្រួសារសត្វ Lacertidae

 

-ប្រវែងកន្ទុយវាមានប្រវែងជាធម្មតាវែងជាងខ្លួនវា៣ដបនៃប្រវែងដងខ្លួនរបស់វា ។

 

-ពួកវាអាចធំធាត់ប្រវែងដល់ទៅ ១២ អ៊ីង ស្មើនឹង ៣០សង់ទីម៉ែត្រ ។

 

-ចំពោះរបបអាហាររបស់វាគឺសត្វល្អិតដូចជា សត្វរុយ ចង្រិត និងសត្វស្រមោច ជាដើម ។

 

-ពួកវាមានពងនៅរដូវនិទាឃរដូវ ហើយវានឹងទំលាក់ពងនៅក្រោមដើមឈើជាធម្មតា ។

 

-សត្វនេះចេះខាំនៅពេលដែលយើងចាប់កន្ទុយរបស់វាមិនប្រុងប្រយ័ត្ន ។

 

 

 

 

 

 

 

ដូច្នេះសូមបងប្អូនខ្មែរកុំយល់ច្រលំថាវាជាសត្វចម្លែក ជាសត្វពស់មានជើងទៀតទៅ វាគ្រាន់ជាពពួកសត្វស្ថិតក្នុងប្រភេទ Lacertidae ប៉ុណ្ណោះ​ ។

 

 

ទស្សនាវីដេអូខ្មែរ ៖

 

 

 

 

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់