ព័ត៌មាន​ទូទៅ
          
លោក រ៉ូលីន បានតបទៅអ្នករិះគន់រឿងលោកពាក់នាឡិកាតម្លៃ១០ម៉ឺនដុល្លា ពេលធ្លាក់ខ្លួនកុំដើរសុំជំនួយ

(ភ្នំពេញ) ៖ តារាពហុជំនាញដែលមានទេពកោសល្យច្រើន តែងតែធ្វើអោយទស្សនិកជនសើចសប្បាយគឹលោក រ៉ូលីន ឬ

Rolin Miss Photocity កាលពីពេលថ្មីៗនេះព័ត៍មានបានចេញផ្សាយពីភាពជោគជ័យ ដោយលោកពាក់សុទ្ធតែ

របស់ប្រេនៗ ដូចជានាឡិកាតម្លៃដល់ទៅ១០ម៉ឺនដុល្លា និងមានផ្ទះវីឡាស្កឹមស្កៃរស់នៅ ស្របពេលព័ត៍មានចេញផ្សាយរួចមក

មានទស្សនិកកោតសរសើរការតស៊ូរបស់លោក ហើយដែលក្នុងនោះក៏មានទស្សនិកជនមួយចំនួនរិះគន់លោកទៅវិញ ។

 

 

 

 

បន្ទាប់ពីបានរងនូវការរិះថា ក្នុងន័យថា (បើសិនធ្លាក់ខ្លួនឈឺសូមកុំដើរសុំជំនួយ) រួចមក លោក រ៉ូលីន ក៏បានតប

ទៅវិញ ដោយផុសក្នុងបណ្តាញសង្គមហ្វេសបុកផេករបស់លោកដូច្នេះថា ៖

 

អាន comment មួយចំនួនហើយឈឺចិត្តណាស់
ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ​ បើគ្នាមានបានហើយម្តេចក៏មិនជូនពរអោយគ្នា

មានបានរហូតទៅ​ ចាំបាច់មុសានិងពាក្យ​ ( ប្រយត្ន័ធ្លាក់ខ្លួនដើរសុំជំនួយ​)​ ហើយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំ

នឹងធ្លាប់បានជួយអ្នកលិល្បណាហើយ? អត់ទោសបើសិនជាឃើញបងប្អូនកូនក្មួយរបស់អ្នករកស៊ីមានបានអ្នកជូនពរ

គេដោយពាក្យអញ្ចឹងដែរមែន?


ផ្ទះ​ ឡាន​ នាឡិកា​ សុទ្ធសឹងតែជាកំលាំងញើសឈាមរបស់ខ្ញុំដែលខ្ញុំខំរក​លុយខ្ញុំ​ ខ្ញុំគ្មានសិទ្ធទិញមែន? ហើយ Facebook

និងInstagram គេបង្កើតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ​ ហេតុអីមកថាខ្ញុំអួត? 


សូមអ្នករៀនបើកចិត្តអោយទូលាយ​ រៀនមើលគេក្នុងផ្លូវល្អ​ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន​ កុំយកអ្នកនេះប្រដូច

ទៅហ្នឹងអ្នកនោះ​ ជួនកាលខ្ញុំអាចសល់លើសអ្វីដែលអ្នកបានឃើញនេះផង

ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នក comment អគតិចំពោះខ្ញុំថា​
(សូមកុំសើចនិងបងប្រយត្ន័ពារឆ្លងម្តងម្នាក់)​
ហើយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបើគ្មានអ្នកទាំងអស់គ្នាក៏គ្មាន Rolin ថ្ងៃនេះដែរ ។

 

 

 

 

 

អត្ថបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់