ព័ត៌មាន​ទូទៅ
          
ភ្ញាក់ផ្អើលជាមួយនឹងពស់មួយក្បាល អាចទម្លាក់ពងបានដោយគ្មានឈ្មោល រយៈពេល១៥ឆ្នាំ

(អាមេរិក) ៖ សត្វពស់ថ្លាន់ញី​ អាយុ ៦២ឆ្នាំមួយក្បាល កំពុងបង្កការភ្ញាក់ផ្អើលដល់អ្នកចិញ្ចឹមជាខ្លាំង ព្រោះវាអាច​ពងបាន

ដោយខ្លួនឯង ទោះមិនបានក្បែរពស់ឈ្មោលអស់រយៈពេល ១៥ឆ្នាំក៏ដោយ។ ហើយអ្វីដែលគួរឲ្យគត់សម្គាល់ទៀតនោះ គឺជា

ធម្មតាពស់ថ្លាន់ចាប់ផ្ដើមទម្លាក់ពងបាន នៅពេលវាមានអាយុចន្លោះពី ទៅ ឆ្នាំ និងបញ្ឈប់ទៅវិញ នៅមុនអាយុ៦០ឆ្នាំ។

 

 

 

ប្រភេទពស់ Ball pythons ឬ Royal pythons ជាប្រភេទពស់ថ្លាន់មានដើមកំណើតនៅអាហ្រ្វិកកណ្ដាល និង ខាង

លិច និងត្រូវបានគេយកមកចិញ្ចឹមក្នុងសួនសត្វ St Louis ក្នុងរដ្ឋ Missouri តាំងពីឆ្នាំ១៩៦០ មកម្លេះ។ តែយ៉ាង

ណាមិញ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ វាបានបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកសួនសត្វ បន្ទាប់ពីពួកគេ

ប្រទះឃើញស៊ុតចំនួន  គ្រាប់់។

 

 

បើតាមសម្តីលោក Mark Wanner ជាគ្រប់គ្រងសួនសត្វបាននិយាយថា៖

នាងពិតជាពស់មានពង នៅវ័យចំណាស់ជាងគេ ដែលយើងបានស្គាល់ក្នុងប្រវត្ដិសាស្រ្ដ។

 

 

លោក Mark Wanner បានបន្ថែមទៀតថា ខាងសួនសត្វគ្រោងនឹងផ្សព្វផ្សាយព័ត៌មានអំពីអាយុកាលរបស់ពស់ និង

ការលទ្ធភាពបន្ដពូជរបស់វា ប្រសិនការរធ្វើតេស្ដទទួលបានជោគជ័យ។ ហើយបច្ចុប្បន្ននេះ ស៊ុតចំនួន គ្រាប់នៅមាន

ជីវិត និងកំពុងស្ថិតក្នុងកន្លែងភ្ញាស់ ដែលគេរំពឹងថានឹងញាស់ក្នុងរយៈពេលមួយខែទៀត៕

 

សូមទស្សនាវីដេអូ ៖ 

 

 

 

ប្រភព ៖ New York Time

អត្ថបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់