ព័ត៌មាន​ទូទៅ
          
រូបថតសត្វដំរីកាយសំរាមរកចំណីស៊ី ធ្វើអោយមនុស្សមួយចំនួនគួរគិតពិចារណា

(ឥណ្ឌា) ៖ រូបភាពប៉ុន្មានសន្លឹកត្រូវបានចែកចាយ ដែលមានដំរីមួយក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងលិចរដ្ឋ 

Bengal ប្រទេសឥណ្ឌា កំពុងស្វែងរកចំណីស៊ី និងកាយសំរាមផ្លាស្ទិកស៊ី ដែលភ្ញៀវទេសចរបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់។

 

បើតាមរូបថតប៉ុន្មានសន្លឹកដែលថតឡើងដោយលោក Pranab Das បង្ហាញឲ្យឃើញថា ដំរីមួយក្បាលនោះ បានប្រើប្

រម៉ោយរបស់វាមកកាយគំនរសំរាមផ្លាស្ទិក និងបោះទៅលើក្បាល រួមទាំងលើខ្នង ដើម្បីរកចំណីស៊ីយ៉ាងអាសូរជាទីបំផុត ។

 

 

 

តាមការអោយដឹងពីលោក Pranab Das បាននិយាយដែរថា សំរាមទាំងនោះ ត្រូវបានយក.មកចាក់ចោលដោយឡាន

ភ្ញៀវទេសចរមួយចំនួន  ហើយនៅពេលដែលបានឃើញដំរីរុករកចំណីក្នុងគំនរសំរាមបែបនេះ គឺលោកពិតជាមានការ

ឈឺចាប់ខ្លាំងណាស់ ដែលយើងគួរតែគិតគូរ។

 

ជុំវិញរូបភាពខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយសង្ឃឹមថាភ្ញៀវទេសចរទាំងអស់

នឹងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ៕

 

 

 

 

 

អត្ថបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់