ព័ត៌មាន​ទូទៅ
          
បេក្ខនារីទាំង២៨នាក់របស់ Miss Grand Cambodia 2020 បានចូលរួមចុះធ្វើសប្បុរសធម៍ និងទស្សនៈកិច្ច មុនពេលថ្ងៃផ្តាច់ព្រ័ត្រមកដល់ពេលឆាប់ៗនេះ!

(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ កម្មវិធីប្រកួតប្រជែង Miss Grand Cambodia 2020 បាននាំ

បេក្ខនារីទាំង២៨នាក់ ចូលរួមកម្មវិធីសប្បុរសធម៍ចែកអំណោយខ្លះៗដល់កុមារកំព្រានៅក្នុងអង្គការពន្លឺអនាគត ថែម

ទាំងបានទៅទស្សនៈកិច្ចនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ “ទួលស្លែង”

ផងដែរ ។ ក្រៅពីនេះបេក្ខនារីទាំង២៨នាក់ ក៏បានទៅទស្សនាសារៈមន្ទីជាតិ, រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ, ហើយភារៈកិច្ចដ៏

សំខាន់ក្នុងថ្ងៃនោះ បេក្ខនារីទាំងអស់បានចុះទៅគោរពវិញ្ញាណក័្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះ

បរមរតនកោដ្ឋ ទៀតផង ។

 

 

 

 

 

 

 

បេក្ខនារីទាំង២៨នាក់ ដែលជាបេក្ខនារីតំណាងខេត្ត/ក្រុង និងប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន មិនត្រឹមតែ

មានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពបង្ហាញភាពឆ្លាតវៃនោះទេ តែពួកគាត់ក៏មានក្តីស្រលាញ់នូវការចូលរួមកម្ម

វិធីសប្បុរសធម៍ និងទស្សនះកិច្ចផងដែរ ដែលការចូលរួមនេះវាបានធ្វើអោយបេក្ខនារីទាំង២៨នាក់ បានបង្ហាញនូវក្តី

ស្រលាញ់ចំពោះក្មេងកុមារកំព្រា, បានដឹងពីប្រវត្តិសាសន៍ និងចំណេះដឹងបន្ថែមទៀតក្រោយពីបានទស្សនះកិច្ចនៅមជ្ឍ

មណ្ឌលប្រល័យពូជសាសន៍រួច ។

 

 

 

 

 

 

រូបភាពបេក្ខនារី ក្នុងកម្មវិធីសប្បុរសធម៍ ចែកអំណោយដល់ក្មេងកំព្រា 

 

គួរបញ្ចក់ផងដែរថា ចំពោះពានរង្វាន់ប្រជាប្រិយភាព Miss Grand Cambodia 2020 នៅពេលនេះក្រុមការងារកំពុង

តែមមាញឹកក្នុងការបូកសរុបសម្លេងនៃការបោះឆ្នោតទៅតាមថ្ងៃនីមួយៗ ដែលយើងឃើញថា សម្លេងនៃការបោះឆ្នោត

របស់បេក្ខនារីទាំង២៨នាក់ កំពុងតែប្រកៀកប្រកិតគ្នា ដើម្បីដើម្បីពានរង្វាន់ប្រជាប្រិយភាព ។ដូចនេះយើងនឹងរង់ចាំ

ទស្សនាទាំងអស់គ្នាថាតើបេក្ខនារីរូបណានឹងទួលបានពានរង្វាន់ប្រជាប្រិយភាពមួយនេះ ។

 

 

 

 

 

 

ចំពោះថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលជាវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកាសពានរង្វាន់ទាំង ៤១ពានរង្វាន់ ហើយបេក្ខនារី

ទាំងអស់នឹងមានបង្ហាញខ្លួនជាមួយនឹងឈុតផ្សេងៗដូចជា ៖

 

១ ៖ សម្លៀកបំពាក់ណែនាំខ្លួន

 

២ ៖ សម្លៀកបំពាក់ហេលទឹកបែបបច្ចឹមប្រទេស

 

៣ ៖ សម្លៀកបំពាក់តំណាងខេត្ត/ក្រុង ឬប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន

 

៤ ៖ សម្លៀកបំពាក់រាត្រីសមោលសរ

 

ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា ពីការគ្រងឈុតរាត្រីសមោលសរ និងឈុតតំណាងខេត្តក្រុងរបស់លោកអ្នក ជាឈុត

ជាច្រើនទៀត  ហើយអ្វីដែលយើងទន្ទឹងរង់ចាំនោះ តើបេក្ខនារីណាដែលសាកសមបំផុតក្នុងការទទួលបានម្កុដកញ្ញាឯក

ដ៏អស្ចារ្យនៃកម្ពុជា Miss Grand Cambodia 2020?

 

 

 

 

 

 

 

រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ 

 

 

 

 

រូបភាពបេក្ខនារីចុះទៅគោរពវិញ្ញាណក័្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

 

 

 

 

 

 

 

រូបភាពបេក្ខនារីទៅទស្សនាសារមន្ទីជាតិ

 

 

 

 

 

 

 

 

 

 

 

រូបភាពបេក្ខនារីចុះទស្សៈកិច្ចគុគទួលស្លែង

 

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់