ព័ត៌មាន​ទូទៅ
          
បេក្ខនារីទាំង២៨នាក់ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតពីទស្សនិកជន ដើម្បីស្វែងរកបេក្ខនារីសម្រាប់ពានរង្វាន់ប្រជាប្រិយក្នុងកម្មវិធី Miss Grand Cambodia 2020

(ភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ កម្មវិធីលំដាប់អន្តរជាតិ Miss Grand Cambodia

2020 បានប្រព្រឹត្តទៅយ៉ាងអស្ចារ្យ នៅក្នុងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ជាមួយនឹងការបង្ហាញខ្លួនបេក្ខនារីទាំង២៨

នាក់ តំណាងអោយ២៥ខេត្ត/ក្រុង និងប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន មានដូចជា អាមេរិក អូស្រ្តាលី និង បារាំង

ដែលនោះជាវគ្គសន្សំពិន្ទុរបស់បេក្ខនារីទាំង២៨នាក់ ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ

២០២០ ខាងមុខនេះ ។

 

 

 

 

 

 

បន្ទាប់ពីបានបង្ហាញខ្លួនជាមួយនឹងឈុតប្រពៃណីខ្មែរ និងឈុតហែលទឹកបែបបច្ចឹមប្រទេសក្នុងភាពជឿជាក់របស់បេក្ខ

នារីទាំង២៨នាក់រួចមក បានធ្វើអោយគណៈកម្មការពេញចិត្តជាខ្លាំងក្នុងការដាក់ពិន្ទុ ហើយក្នុងនោះបេក្ខនារីទាំងអស់

ក៏បានទាក់ទាញចំណាប់អាម្មណ៍ពីទស្សនិកជនផងដែរ ដើម្បីអោយពួកគាត់សម្រេចចិត្តបោះឆ្នោតអោយ ក្នុងពានរង្វាន់ប្រជាប្រិយភាព ។

 

 

 

 

 

ក្នុងពានរង្វាន់ប្រជាប្រិយភាព គឺជាពានរង្វាន់ដែលត្រូវបានមកពីការដាក់ពិន្ទុពីគណៈកម្មការ និងទស្សនិកជនដែល

ពេញចិត្ត ដូច្នេះបើសិនជាទស្សនិកជនពេញចិត្តជាមួយនឹងបេក្ខនារីរូបណា ដែលគិតថាសាកសមបំផុតក្នុងការទទួល

ពានប្រជាប្រិយភាព លោកអ្នកអាចបោះឆ្នោតបាន ដោយរបៀបនៃការនោះឆ្នោតងាយស្រួលបំផុត គឺគ្រាន់តែលោក

អ្នកសរសេរឈ្មោះបេក្ខនារី ជាមួយនឹងខេត្ត/ក្រុង ឬប្រទេសរបស់បេក្ខនារី ផ្ញើមកកាន់ប្រអប់សារផេក Miss Grand

Cambodia ហើយចំពោះគណនីហ្វេសបុកមួយ អាចបោះបានតែបេក្ខនារីម្តងតែប៉ុណ្ណោះ ការបោះឆ្នោតលើសពី ពីរដង

នឹងចាត់ទុកជាអសាបង់ ។

 

 

 

 

 

 

 

 

 

 

ចំពោះការបោះឆ្នោតនេះគឺធ្វើឡើងចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក បើសិនជា

លោកអ្នកពេញចិត្ត និងគិតថាបេក្ខនារីដែលសាកសមបំផុតសម្រាប់ទទួលពានរង្វាន់ប្រជាប្រិយនេះ សូមកុំអោយការ

បោះឆ្នោតរបស់លោកអ្នកបាត់បង់ទៅអោយសោះ បេក្ខនារីដែលលោកអ្នកពេញចិត្ត គឺស្ថិតនៅលើដៃរបស់លោកអ្នក

សម្រេចក្តីប្រាថ្នារបស់បេក្ខនារីពីពេលនេះ ។

 


 

 

 

 

 

ទស្សនាកម្មវិធី ៖ Miss Grand Cambodia 2020 Swimsuit ឈុតហែលទឹកបែបបញ្ចឹមប្រទេស

 

 

 

ទស្សនាកម្មវិធី ៖ Miss Grand Cambodia 2020 ឈុតប្រពៃណីខ្មែរ

 

 

 

អត្ថបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់