ព័ត៌មាន​ទូទៅ
          
Miss Grand Cambodia 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានជ្រើសរើសបេក្ខនារីទាំង២៥នាក់សម្រាប់តំណាងខេត្តក្រុងរបស់អ្នក និងត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រ

(ភ្នំពេញ) ៖ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ ជារាត្រីដ៏អស្ចារ្យសម្រាប់កម្មវិធី Miss Grand

Cambodia 2020 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Semi Final ដែលមានបេក្ខនារីចំនួន ៤៤នាក់ ដែលបានត្រូវជម្រុះសល់

ត្រឹមបេក្ខនារី២៥នាក់ ដែលជាបេក្ខនារីដែលតំណាងទាំង២៥ខេត្តក្រុង/ទាំង ។

 

 

 

 

 

ក្នុងថ្ងៃដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ នៅពេលនេះបានមកដល់ហើយ ដែលកម្មវិធី Miss Grand Cambodia

2020 បានជ្រើសរើសបេក្ខនារីដ៏សាកសមបំផុត សម្រាប់ឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងនាមជាបេក្ខនារីតំណាងទាំង២៥ខេត្ត/

ក្រុង ដែលស្ថិតក្នុងការដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ និងសុក្រិតបំផុត ពីគណៈកម្មការដែលមានបទពិសោធន៍ក្នុង

វិស័យដើរម៉ូដ ។បន្ទាប់ពីបានប្រកាសឈ្មោះបេក្ខនារីដែលឈានទៅវគ្គផ្តាច់ព្រ័ត្តទាំង២៥នាក់រួចរាល់ហើយ កម្មវិធី Miss

Grand Cambodia 2020 បានសម្រេចជ្រើសរើសបេក្ខនារីចំនួន៥នាក់បន្ថែមទៀត ដែលជាបេក្ខនារីបម្រុង សម្រាប់

បេក្ខនារីក្នុងចំណោមទាំង២៥រូបណា ដែលមិនបានបំពេញតាមនូវលក្ខខណ្ឌរបស់កម្មវិធី ឬវត្តមានក្នុងវគ្គផ្តាច់ព្រ័ត្រ កម្ម

វិធីនឹងយកបេក្ខនារីដែលបានជ្រើសរើសបម្រុងទាំង៥នាក់ មកជំនួសបេក្ខនារីរូបនោះសម្រាប់វគ្គផ្តាច់ព្រ័ត្រវិញ ។

 

 

 

 

 

 

 

 

 

 

 

គួរបញ្ចក់ផងដែលថា កម្មវិធី Miss Grand Cambodia 2020 សម្រាប់វគ្គផ្តាច់ព្រ័ត្តនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា

ឆ្នាំ២០២០ ក្នុងពហុកីឡដ្ឋានជាតិអូឡាពិក ។

កុំភ្លេចអោយសោះ! រង់ចាំទស្សនាទាំងអស់គ្នា ថាតើបេក្ខនារីរូបណានឹងក្លាយជាម្ចាស់ជ័យលាភីឈុតតំណាងខេត្តដ៏ល្អបំផុត?

ឈុតរាត្រីស្រមោលសរមួយណានឹងទទួលបានជ័យលាភីល្អបំផុត? ឈុតហែលទឹកមួយណាដែលទទួលបានជ័យលាភីល្អបំផុត?

និងអ្វីដែលយើងទន្ទឹមរង់ចាំបំផុតនោះគឺ តើបេក្ខនារីរូបណាដែលសាកសមបំផុតគ្រងនូវម្កុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

Miss Grand Cambodia 2020 នេះ ។

 

 

 

 

 

 

 

 

 

អត្ថបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់