ព័ត៌មាន​ទូទៅ
          
លោកអុិន សុភិន ទទួលបានសិទ្ធិថ្មីក្នុងការរៀបចំកម្មវិធីប្រកួត Miss Supranational Cambodia សម្រាប់ឆ្នាំ២០២១

(ភ្នំពេញ)៖ កាលពីថ្មីៗនេះលោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សភាពយន្ត បានទទួលសិទ្ធិក្នុងការធ្វើកម្មវិធីប្រកួតប្រជែងសម្រស់នារីថ្មីមួយ ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមានឈ្មោះថា “Miss Supranational” មកជា “Miss Supranational Cambodia” ដែលត្រៀមនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ។ ក្នុងនាមខ្លួនជាផលិតករមួយរូបនិងជាអ្នកជំនួញផងដែរ លោកអុិន សុភិន បានខិតខំប្រឹងប្រែងជាខ្លាំងជាមួយការងារសិល្បៈមួយនេះ ដោយសារតែការស្រលាញ់ ទើបធ្វើឱ្យលោកហ៊ានសម្រេចទិញសិទ្ធិធ្វើកម្មវិធីនេះឡើង។ ដោយឡែកការប្រកួតកម្មវិធី Miss Supranational គឺបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មក ដែលមានបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោកបានចូលរួមប្រកួតផងដែរ សម្រាប់ប្រទេសកម្ពុជាយើងមានមនុស្សភាគតិចដែលបានស្គាល់ពីកម្មវិធីនេះ វាអាចជាកម្មវិធីថ្មីមួយសម្រាប់កម្ពុជាយើងដោយសារយើងពុំធ្លាប់មានក្រុមហ៊ុនណាមួយបានទទួលសិទ្ធិធ្វើកម្មវិធីនេះទេ ហើយនេះជាលើកដំបូងដែលប្រទេសកម្ពុជាយើងទទួលបានសិទ្ធិធ្វើកម្មវិធីនេះដោយលោក អុិន សុភិន ។

 

 

 

 

កម្មវិធីការប្រកួត “Miss Supranational” នេះមានដើមកំណើតមកពីប្រទេសប៉ូឡូញ និងបានចាប់ផ្ដើមឡើងនៅឆ្នាំ២០០៩មកម្ល៉េះ ដែលម្ចាស់ពានដំបូងគឺទទួលបានដោយ Miss Supranational 2009 នៃប្រទេសអ៊ុយក្រែន (UKRAINE) ដោយបរវកញ្ញាឈ្មោះ Ms. Oksana Moria មកដល់ឆ្នាំ២០១៩វិញម្ចាស់ពានលេខ១គឺបានទៅលើប្រទេសថៃ (Thailand) គឺMs. Anntonia Porsild ។ យ៉ាងណាមិញកម្មវិធី “Miss Supranational” នេះ គឺមានបែបបទលក្ខណៈនៃការប្រកួតស្រដៀងទៅនឹងកម្មវិធីប្រកួតផ្សេងៗផងដែរ ដូចជាមានវគ្គចម្រុះផ្សេងៗ, ឈុតតំណាងប្រទេស, ក៏ដូចជាឈុតផ្សេងៗទៀត។

 

 

Miss Supranational 2019 : Ms. Anntonia Porsild 

 

Miss Supranational 2009 : Ms. Oksana Moria

 

គួររំលឹកថាលោក អុិន សុភិន ក៏បានទទួលសិទ្ធិក្នុងការធ្វើកម្មវិធី Miss Grand Cambodia សម្រាប់ឆ្នាំ២០២០នេះផងដែរ ដែលពេលនេះកម្មវិធីនេះបាន ដំណើរការដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលនិងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង2:30នាទីរសៀលតទៅ នៅទីតាំងផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ៕

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់