ព័ត៌មាន​ទូទៅ
          
រឿង “កាំបិតមុខ២” ភាគទី៤៥ តួនាងនីតាបានធ្លាក់ខ្លួនដល់ចំនុចសូន្យធ្វើឱ្យទស្សនិកជនបែរជាអាណិតវិញ តើនេះជាកំហុសរបស់នាងឬជាកំហុសរបស់វិជ្ជបុត្រ?...

(ភ្នំពេញ)៖ តាមរយៈការទស្សនាខ្សែភាពយន្តភាគរឿង “កាំបិតមុខ២” ទស្សនិកជនប្រាកដជាបានស្គាល់រួចមកហើយជាមួយនិងតួអង្គនាងនីតា ដែលសម្ដែងអ្នកនាង ភិន សុដាលីស និងជាតួអង្គស្រីកំណាន់របស់លោក អូន ឧស្សាហ៍ ជាតួអង្គឈ្មោះ វិជ្ជបុត្រ ។ ដោយឡែកកាលពីយប់មិញជាការចាក់ផ្សាយនូវភាគទី៤៥ នៅលើកញ្ចក់ទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ភាគទី៤៥នេះ គឺបានធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយតួអង្គអ្នកនាង ភិន សុដាលីស ត្រង់វគ្គនេះគឺអ្នកនាងបានធ្លាក់ខ្លួនទាល់ដល់ចំនុចសូន្យ ដោយបានខ្ចីលុយចំនួន15000$ ទៅឱ្យតួលោកវិជ្ជបុត្រ ហើយហាងសាឡនរបស់នាងក៏ត្រូវបានដាក់បញ្ចាំទៀតផង ត្រង់វគ្គនេះគឺបានធ្វើឱ្យនាងមានអារម្មណ៍ថាខកបំណងជាមួយនឹងលោក វិជ្ជបុត្រ ជាខ្លាំងនិងបានសម្រេចចិត្តដើរចេញពីតួឯកប្រុសនេះវិញ។

 

 

 

 

គួររំលឹកថាតួអង្គអ្នកនាង ភិន សុដាលីស ចាប់តាំងពីដើមសាច់រឿងធ្លាប់តែកាចឆ្នាស់ឆ្នើម ឈ្នានីស មានលិ្បចកលច្រើន តែមកដល់ភាគនេះទើបធ្វើឱ្យនាងភ្ញាក់ខ្លួនវិញដោយសារតែខ្លាចការបាត់បង់ហាងសាឡនរបស់ខ្លួនជាមួយនិងទឹកប្រាក់15000$ នោះនាងនីតា បានសម្រេចចិត្តចរចាជាមួយតួអង្គមារតី វិញព្រមធ្វើកិច្ចសន្យាផ្ដាច់ការទាក់ទងស្នេហាជាមួយនិងតួអង្គលោក វិជ្ជបុត្រ វិញ ដើម្បីទទួលបានហាងសាឡននិងទឹកប្រាក់ត្រឡប់មកវិញបាន។ តើទៅភាគបន្ទាប់ៗទៀតតួអង្គអ្នកនាង ភិន សុដាលីស ទៅជាយ៉ាងណា និងជួបរឿងរ៉ាវអ្វីខ្លះ?

 

 

 

 

 

 

 

 

 

 

ទស្សនាវីដេអូខាងក្រោមនេះ៖

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់