ព័ត៌មាន​ទូទៅ
          
លោក Donald Trump ត្រូវអ៊ីរ៉ង់ចេញដីកាតាមចាប់ខ្លួន ជុំវិញការសម្លាប់របស់លោក Qassem Soleimani

(អ៊ឺរ៉ង់) ៖ ថ្មីៗនេះ អ៊ឺរ៉ង់បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani និង

បានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួនគាត់ទៀតផង។ បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណ

រដ្ឋអ៉ីស្លាមបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលក្រុងតេអេរ៉ង់បានអំពាវនាវឱ្យមានការជូនដំណឹងបន្ទាន់អំពីអ្នកនយោ

បាយ និងយោធាអាមេរិកចំនួន ៣៦នាក់ រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។ រដ្ឋអាជ្ញាអ៉ីរ៉ង់លោក Qasi Mehr បាននិយាយ

ថា ពួកគេទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងអំពើភេរវកម្ម» ចំពោះការស្លាប់របស់លោក Qassem

Soleimani ដោយការវាយប្រហារពីដ្រូនមីស៉ីលរបស់អាមេរិក នៅទីក្រុងបាកដាតកាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២០។

 

 

លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចមានអំណាចទូលំទូលាយក្នុងបញ្ហាជម្លោះយោធាក្រោមរដ្ឋ

ធម្មនុញ្ញ ប៉ុន្តែទោះយ៉ាងណាអ្នកជំនាញមួយចំនួននៅតែមានសំណួរសួរថាវាត្រូវច្បាប់ដែលឬទេ? សម្ព័ន្ធមិត្តអន្តរជាតិរបស់

សហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ក៏បានរិះគន់ទង្វើរបស់លោក ដូណាល់ ត្រាំ នៅពេលនោះផងដែរ

ដោយទីក្រុងប៊ែកឡាំងបានព្រមានថា អាមេរិកប្រថុយនឹងគ្រោះថ្នាក់ដែលកាន់តែកើនឡើងនៅក្នុងតំបន់។ ទោះជាយ៉ាង

ណាក៏ដោយខាងអង្គការអន្តរជាតិ Interpol នៅមិនទាន់ឆ្លើយតបអ៉ីរ៉ង់ទេ ទោះបីអង្គការនេះមានសិទ្ធិក្នុងការមិនទទួល

សំណើរបស់អ៉ីរ៉ង់ក៏ដោយ ខណៈអ្នកវិភាគក៏គិតថា Interpol នឹងមិនចូលដៃជាមួយអ៉ីរ៉ង់នោះទេ៕

 

 

 

 

 

ប្រភព ៖ Business Insider

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់