ព័ត៌មាន​ទូទៅ
          
ទារិកកើតបាន១៥សប្តាហ៍ប៉ុណ្ណោះ ក្លាយជាទារិកាដំបូងបំផុតលើពិភពលោក ដែរអាចឈរបានដោយខ្លួនឯង

(អង់គ្លេស) ៖ ទារិកាឈ្មោះ Lula ដែលបានកើតក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានទម្ងន់ ២កន្លះ មានអាយុ១៥សប្តាហ៍

បានក្លាយជាទារិកាដំបូងបំផុតក្នុងលោក ដែរអាចឈរដោយខ្លួនឯង ដោយគ្មានជំនួយពីអ្នកជុំវិញ ។

 

 

 

លោក Tezra Finn-Johnston អាយុ៣១ឆ្នាំ ដែលជាឪពុកក្មេង និងអ្នកស្រី Emily Derrick ដែលជាម្តាយ អាយុ២៣ឆ្នាំ

រស់នៅទីក្រុង Bristol ចក្រភពអង់គ្លេស បាននិយាយថា កូនរបស់ពួកគេមានកំលាំងខុសធម្មតា ចាប់តាំងពីពួកគេយក

ចេញពីមន្ទីពេទ្យបាន៥ថ្ងៃម៉្លេះ ។

 

លោក Finn-Johnston បានរៀបរាប់ថា៖

នៅពេល Lula មានអាយុប្រហែល១ខែ គេឧស្សាហ៍ស្រែកយំខ្លាំងណាស់ ហើយខ្ញុំតែងតែលួងលោម ដោយលើកគេឲ្យអង្គុយ

លើជង្គង់របស់ខ្ញុំ។ តែការអង្គុយនោះ គេហាក់ដូចជាកំពុងឈរត្រង់អីចឹង ដោយមិនបត់បែនជើងឡើយ។ ទោះជាយ៉ាងណាក្ដី

ខ្ញុំតែងតែព្យាយាមទប់គេ ហើយរូបគេផ្ទាល់ក៏ព្យាយាមរក្សាជំហរដោយខ្លួនឯងផងដែរ។

 

 

 

 

 

លោក Finn-Johnston បាននិយាយថាមូលហេតុដោយសារតែក្មេងនេះ អាចឈរបានដោយសារតែ សមមាត្រសាច់ដុំ និង

ទង្ងន់ខ្លួនរបស់ពួកគេ  ម្យ៉ាងវិញទៀតលោកតែងតែទស្សនាការប្រកួតកម្មវិធីបុរសខ្លាំង និងដាក់កូនរបស់លោកនៅជង្គង់

ដើម្បីទស្សនា ដូចនេះកូនរបស់លោកអាចនឹងរៀនតាមក៏ថាបាន ។

 

ប្រភព ៖ thescottishsun

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់