ព័ត៌មាន​ទូទៅ
          
រឿងរ៉ាវពិតលើនារីស្រស់ស្អាតដាច់គេម្នាក់ ត្រូវបានគេឃុំឃាំងអស់រយះពេល២៥ឆ្នាំ ក្នុងបន្ទប់គ្មានពន្លឺ

(បារាំង) ៖ មនុស្សគ្រប់រូបតែងតែនិយាយថា មនុស្សស្រីដែលកើតមកមនាភាពស្រស់ស្អាតគឺជាអ្នកដែរមានភព្វសំណាងបំ

ផុត និងមានមនុស្សស្រលាញ់ច្រណែនគ្រប់គ្នា តែក្នុងនោះក៏មានពាក្យមួយទៀតនិយាយផងដែរថា មនុស្សស្រីដែលកើតមក

ស្រស់ស្អាតគឺគ្រោះថ្នាក់បំផុត  តើគ្រោះថ្នាក់នោះជាអ្វីទៅ?

 

 

នាង Blanche Monnier

 

មានរឿងរ៉ាវកើតឡើងពិតមួយក្នុងប្រទេសបារាំងក្នុងថ្ងៃទី០១ មេសា ឆ្នាំ១៨៤៩ នៅខេត្ត Poitiers ប្រទេសបារាំង ក្នុងត្រកូល

អភិជនមួយ មានកូនស្រីម្នាក់មានរូបរាងដ៏ស្រស់ស្អាតបំផុត ដែលមានបុរសៗជាច្រើនតាមស្រលាញ់ និងស្តីដណ្តឹងនាង ដែរ

នាងមានឈ្មោះថា Blanche Monnier។

 

ទោះជាមានបុរសតាមស្រលាញ់និងស្តីដណ្តឹងនាងយ៉ាងណា ក៏នាង Blanche Monnier មិនត្រូវបានលើកអោយបុរសណា

ម្នាក់ឡើយដោយសារតែម្តាយរបស់នាង ឈ្មោះ Louise បដិសេធគ្រប់គ្នា ក៏ព្រោះតែម្តាយនាងថា កូនស្រីគាត់ម្នាក់នេះគឺត្រូវ

តែមានអនាគត់ត្រចះត្រចង់ខ្ពង់ខ្ពស់ត្រដែត សាកសមនឹងរៀបការជាមួយនឹងបុរសដែលមានវណ្ណះខ្ពស់ ។ទោះជាបុរសជាច្រើន

បរាជ័យតាមយកនាងពិតមែនតែពួកគេតែងតែផ្ញើសំបុត្រស្នេហាទៅនាង Blanche Monnier ជាច្រើន  ដែលធ្វើអោយម្តាយ

នាងខឹងជាខ្លាំង ។ ស្រាប់តែថ្ងៃមួយមានរឿងចម្លែកមួយបានកើតឡើង គឺគេគ្រប់គ្នាមិនបានឃើញនាង Blanche Monnier

ដូចសព្វដងសោះ នៅពេលដែលគេសួរទៅម្តាយនាងម្តាយនាងបាននិយាយថា នាងបានទៅបន្តការសិក្សានៅអង់គ្លេស ។អស់

រយះពេលជាច្រើនឆ្នាំនៅតែមិនឃើញនាង Blanche Monnier មកវិញទៀត ហើយនៅតែមានសំនួរចោតសួរទៅម្តាយនាងដូច

មុនដដែល  តែអ្វីដែលម្តាយនាងឆ្លើយមកគឺបាននិយាថា នាងមិនមកបារាំងប្រទេសកំណើតវិញទៀតទេ គឺនាងកំពុងតែសាង

ជីវិតថ្មីអង់គ្លេសហើយ

 

 

អ្នកស្រី Louise ម្តាយនាង Blanche Monnier 

 

លុះដល់ថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០១ រដ្ឋអាជ្ញាទីក្រុងប៉ារីសបានទទួលសំបុត្រពីមនុស្សអាថ៌កំបាំងម្នាក់ផ្ញើមក ដែរនិយាយអំពី

គ្រួសាររបស់នាង Blanche Monnier មានឃុំឃាំងមនុស្សម្នាក់ក្នុងបន្ទប់សំង៉ាត់ អស់រយះពេល២៥ឆ្នាំមកហើយ ។អ្នក

ដែរផ្ញើសំបុត្រនោះនៅមិនទាន់បានដឹងថាជាអ្នកណានោះទេ   តែគេប៉ាន់ស្មានថាជាអ្នកដែលធ្វើការក្នុងគ្រួសារនាង Blanche

Monnier កន្លងមក ទើបបានជាគេដឹងរឿងនេះ ។បន្ទាប់ពីបានដឹងដំណឹងនេះ គេមិនចង់បើកការស៊ើបអង្កេតឡើយ  

ដោយសារតែគ្រួសារនាង Blanche Monnier ជាគ្រួសារមានមុខមាត់ តែវាត្រូវតែធ្វើវាដើម្បីបង្រ្គប់កិច្ច ។

 

ការស៊ើបអង្កេតបានចាប់ផ្តើមក្នុងផ្ទះគ្រួសារនាង Blanche Monnier ដំបូងឡើយគេមិនបានតម្រុយណាមួយគួរអោយគត់សម្គាល់

នោះទេតែពេលនោះពួកគេក៏បានធំក្លិនអសោធចម្លែកម៉្យាងចេញពីបន្ទប់មួយ ដែលមានគន្លឹះទ្វាជាប់សោរច្រេះដោយមើល

ទៅមិនត្រូវបានបើករាប់ឆ្នាំមកហើយ ។នៅពេលដែលពួកគេបើកទ្វាចូលទៅខាងក្នុង គេប្រទះឃើញរឿងដ៏តក់ស្លុត និងមិននឹក

ស្មានបំផុត គឺគេឃើញមាននារីម្នាក់ស្គមស្គាំង នៅដេកអាក្រាតកាយលើលាមក និងកាកសំណល់អាហារពេញកន្លែងគួរអោយ

អាណិតពន់ពេក ។ការពិតនារីនោះគឺជានាង Blanche Monnier ដែលត្រូវបានម្តាយកុហកគេគ្រប់គ្នាថានាងទៅរស់នៅអង់

គ្លេសកន្លងមក តែការពិតត្រូវយកមកឃុំឃ្លាំងអស់រយះពេលជាង២៥ឆ្នាំក្នុងបន្ទប់សំង៉ាត់នេះ ។

 

 

សភាពនាង Blanche Monnier ពេលត្រូវបានឃុំឃាំង

 

 

កាសែតដែលបានចុះផ្សាយរឿងនេះ

 

ម្តាយរបស់នាង Blanche Monnier ត្រូវបានចាប់ខ្លួនភ្លាមៗ នៅពេលរឿងនេះត្រូវបានស្រាយ តែ១៥ថ្ងៃក្រោយពីការឃុំឃាំង

ម្តាយរបស់នាងក៏បានស្លាប់ដោយសារជំងឺបេះដូង ។ទោះជានាង Blanche Monnier  មានសេរីភាពឡើងវិញពិតមែន តែរយះ

ពេលឃុំឃាំង២៥ឆ្នាំក្នុងបន្ទប់គ្មានអាហារគ្រប់គ្រាន់ គ្មានពន្លឺថ្ងៃលើសពីសត្វធាតុកន្លងមក បានធ្វើអោយនាងក្លាយជាមនុស្ស

ខូចសតិអារម្មណ៍មិនដូចមនុស្សធម្មតាទេ  ទើបគេសម្រេចយកនាងពេទ្យឆ្កួតដើម្បីព្យាបាលនាង ។នាង Blanche Monnier ត្រូវ

បានស្លាប់នៅក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ ១៩១៣ក្នុងអាយុ៦៤ឆ្នាំ  ។

 

 

ប្រភព ៖ wikipedia

អត្តបទ ៖ Boy JA

មតិយោបល់
បញ្ចេញមតិយោបល់