ព័ត៌មាន​ទូទៅ
          
នេះជាផលវិបាកនិងជាលើកទី១របស់លោក ភឹម តារាវិបុល ដែលបានសម្ដែងរឿងជាមួយនឹងកូនក្មេង...

(ភ្នំពេញ)៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយតារាសម្ដែងតួឯកប្រុសលោក ភឹម តារាវិបុល ជាតួអង្គសំខាន់មួយនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង “កាំបិតមុខ២” ដោយរូបលោកសម្ដែងជាតួអង្គឈ្មោះថា កុសល នៅក្នុងរឿងនេះផងដែរ។ ដោយឡែកនៅក្នុងកម្មវិធីជជែកកំសាន្តរឿងភាគទូរទស្សន៍(TV Drama Talk Show) របស់ផលិតកម្មមហាហង្ស ដែលជាកិច្ចសម្ភាសន៍របស់លោកលើកឡើងអំពីចំណាប់អារម្មណ៍ ក៏ដូចជាផលវិបាកខ្លះៗកំឡុងពេលសម្ដែងរឿង “កាំបិតមុខ២” នេះ សម្រាប់រូបលោកផ្ទាល់គឺពិតជាសប្បាយចិត្តជាខ្លាំងដែលបានចូលរួមសម្ដែងខ្សែភាពយន្តភាគរឿង កាំបិតមុខ២ នេះជាពិសេសអ្វីដែលធ្វើឱ្យរូបលោកកាន់តែរំភើបនោះ គឺរឿងនេះផ្ទុះមានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន តាមរយៈការផុស Trailer រឿងនៅថ្ងៃដំបូង នៅលើកញ្ចក់ទូរទស្សន៍ PNN ផងដែរ។

 

 

 

យ៉ាងណាមិញចំពោះរូបលោកផ្ទាល់ទាក់ទងជាមួយនឹងការសម្ដែងរឿងនេះ អ្វីដែលធ្វើឱ្យលោកពិបាកក្នុងការសម្ដែងនោះ គឺការថតជាមួយនឹងកូនក្មេងអាយុ៧ឆ្នាំ ដោយសារពីមុនមកលោកពុំធ្លាប់ថតជាមួយនិងកូនក្មេងនោះទេ  ដោយសារក្នុងរឿងនេះគឺលោកដើរតួជាស្វាមីនិងជាឪពុករបស់ក្មេងក្នុងគ្រួសារមួយ យើងទាំងអស់គ្នាប្រាកដជាយល់ហើយ ថាការលេងសម្ដែងជាមួយកូនក្មេងគឺវាមិនដូចមនុស្សធំពេញវ័យនោះទេ គឺពេលខ្លះក្មេងពុំយល់ថាការសម្ដែងបែបម៉េចដែរ គឺគេធ្វើអ្វីតាមតែចិត្តរបស់គេ ។​ តែទោះបីជាយ៉ាងណាក៏រូបលោកនៅតែព្យាយាម និយាយពន្យល់លួងលោមក្មេងឱ្យសម្ដែងទៅតាមសាច់រឿងឱ្យបានល្អ  ពេលខ្លះថតខុសជាច្រើនដងក៏មានដែរ ទំរាំតែថតបានយកជាការណ៍ក្នុង Scene មួយៗ។

 

 

លោកក៏បានបន្ថែមទៀតផងដែរថា កត្តាដែលជម្រុញឱ្យរូបលោកចូលរួមសម្ដែងនូវខ្សែភាពយន្តរឿងភាគមួយនេះ គឺរឿងនេះបានប្រមូលផ្ដុំទៅដោយសុទ្ធតែជាកំពូលតារាសម្ដែង Super Star ប្រចាំព្រះរាជាណាចក្រកម្ពុជាយើង ដែលមានគ្រប់ជំនាន់មកចូលរួម ដែលធ្វើឱ្យរឿងនេះមើលទៅមានគ្រប់បែប គ្រប់រសជាតិផងដែរ ដោយធ្វើឱ្យលោកពេញចិត្តជាខ្លាំង ។ ជាចុងក្រោយលោកក៏បានបន្ថែមទៀតថា លោកនឹងព្យាយាមសម្ដែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យខ្សែភាពយន្តរឿងខ្មែរមានភាពល្បីល្បាញឡើងវិញដូចកាលពីជំនាន់មុន។

 

 

គួររំលឹកថារឿងកាំបិតមុខ២នេះ គឺជាស្នាដៃថ្មីមួយរបស់ផលិតកម្មមហាហង្ស ដែលកំពុងចាក់ផ្សាយដល់ភាគទី១៤ហើយ នៅលើកញ្ចក់ទូរទស្សន៍ PNN ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ-សុក្រ ចាប់ពីម៉ោង៧-៨យប់ និងមានការ Live នៅលើផេកហ្វេសប៊ុករបស់ PNN Entertainment និង Mohahang Production ផងដែរ។ ចង់ដឹងថាកិច្ចសម្ភាសន៍លោកនិយាយពីអ្វីខ្លះតោះទៅស្ដាប់ទាំងអស់គ្នា នូវវីដេអូខាងក្រោមនេះ៖

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់