ព័ត៌មានទូទៅ
កម្ពុជាអនុញ្ញាតិអោយជនបរទេសមកពី៦ប្រទេសដែលបានហាមឃាត់កន្លងមក អាចចូលប្រទេសកម្ពុជាវិញបានហើយ
ថ្ងៃចេញផ្សាយ:
២១
ឧសភា
២០២០
(ភ្នំពេញ) ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ជាផ្លូវការនៃគណកម្មការអន្តរក្រសួង ដើម្បីប្
រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សុំធ្វើការកែសម្រួលវិធានការការពារទប់ស្កាត់ និងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩
សម្រប់អ្នកដំណើរទាំងអស់ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក អាចចូលមកប្រទេសកម្ពុជាឡើងវិញ ដែលមានដូចជា៖
អ៊ីតាលី អេស្ប៉ាញ បារាំង អឺរ៉ង់ អាមេរិក និងអាល្លឺម៉ង់ ។
ការសម្រេចនេះ យោងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី
១៩ខែឩសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ។
គួរបញ្ចក់ផងដែរថា ប្រទេសទាំង ជនបរទេសទាំង៦ប្រទេសនោះ ត្រូវបានបិទការចុលមកប្រទេសកម្ពុជាចាប់ពីខែ មិនា
ឆ្នាំ២០២០ មកកន្លង ។
ប្រភព ៖ ក្រសួងសុខាភិបាល
អត្តបទ ៖ Boy JA
មតិយោបល់
បញ្ចេញមតិយោបល់