ព័ត៌មាន​ទូទៅ
          
រឿងមរណមាតា ត្រូវបានផលិតកម្មមហាហង្សត្រៀមផលិតឡើងវិញ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី31 ខែមករា ឆ្នាំ2020នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជាហៅកាត់ថា(ទទក) បានរៀបចំកម្មវិធី “ចុះហត្ថលេខា និងសន្និសីទសារព័ត៌មានស្ដីពីការផលិតនិងដាក់បញ្ចាំងរឿងភាគខ្មែរ-បរទេស” ដែលនៅក្នុងកម្មវិធីនេះយើងឃើញថាមានការចូលរួមពីសំណាករដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានចូលជាអធិបតីភាពក្នុងអង្គកម្មវិធីនេះ និងបណ្ដាផលិតកម្មផ្សេងៗចំនួន៣ និងតារាសម្ដែងជាច្រើនបានចូលរួមផងដែរ ។

 

 

 

យ៉ាងណាមិញក្នុងនោះដែរផលិតកម្មមហាហង្សបានលើកយកខ្សែភាពយន្តរឿងភាគចំនួន២រឿងដែលត្រៀមនឹងចាក់បញ្ចាំងក្នុងទូរទស្សន៍ទទកនេះគឺមានដូចជា៖ រឿងមរណមាតា និងរឿងបំភ្លេចមិនបាន ។ បើតាមប្រសាសន៍របស់លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស បានលើកឡើងថារឿង២ដែលលោកបានលើកយកមកត្រៀមចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ជាតិកម្ពុជា(ទទក)នេះសម្រាប់រឿង “បំភ្លេចមិនបាន” នេះធ្លាប់បានចាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ PNN ម្ដងរួចមកហើយ ពេលនេះលោកបានយកមកចាក់បញ្ចាំងសារជាថ្មីម្ដងទៀតនៅទូរទស្សន៍ជាតិកម្ពុជា ដោយឡែកសម្រាប់រឿង “មរណមាតា” វិញគឺពេលនេះលោកក៏កំពុងធ្វើការត្រៀមថតឡើងវិញផងដែរ បែបជាខ្សែភាពយន្តភាគវិញដែលក្នុងនោះតម្រូវមានតារាសម្ដែងមានដូចជា៖ អ្នកនាង ភិន សុដាលីស, លោក ភឹម តារាវិបុល, លោក សុវណ្ណ ចាន់រតនា, លោក អូន ឧស្សាហ៍, អ្នកនាង សឿន ផានផាភួង, និង កញ្ញា ដានី អារីយ៉ា ព្រមទាំងតារាសម្ដែងជាច្រើនរូបទៀតផងដែរ ។

 

 


 

លោក អ៊ិន សុភិន បានបន្ថែមទៀតផងដែរថា សម្រាប់រឿងមរណមាតានេះលោកនឹងព្យាយាមសម្រិតសម្រាំងឡើងវីញក្នុងសម្ដែងទាំងបច្ចេកទេសថត ក៏ដូចជាបច្ចេកទេសការកាត់ត ដើម្បីឱ្យខ្សែភាពយន្តរបស់ខ្មែរយើងកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។ គួររំលឹកឡើងវិញថារឿងមរណមាតានេះ គឺជាប្រភេទរឿងបុរាណមួយដែលនិយាយរៀបរាប់ពីខ្សែជីវិតលំបាករបស់នាងមរណមាតាតាំងពីតូចរហូតដល់ក្លាយជាមហេសីស្ដេចហើយក៏នៅតែមានអ្នកតាមឈ្នានីស ប៉ុន្តែចុងក្រោយនាងក៏រួចផុតពីទុក្ខទោសទាំងអស់នោះបាន នេះអាចនិយាយបានថាជាវាសនាមនុស្សម្នាក់ៗ៕

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់