ព័ត៌មាន​ទូទៅ
          
ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅលើជនជាតិចិនម្នាក់

(ភ្នំពេញ)៖ នារសៀលថ្ងៃទី 27 ខែមករា ឆ្នាំ2020នេះ ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីសន្និសីទសារពត៌មានមួយស្ដីអំពី ការរកឃើញអត្តសញ្ញាណនៅរោគសញ្ញាអ្នកផ្ទុកជម្ងឺកូរ៉ូណាប្រភេទថ្មីនេះ ដែលជាជនជាតិចិនមករស់នៅខេត្តព្រះសីហនុ ។ យោងតាមប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ឱ្យដឹងថា យើងបានរកឃើញអ្នកផ្ទុកជម្ងឺកូរ៉ូណានេះដំបូងគេនៅលើទឹកដីខេត្តព្រះសីហនុគឺជាជនជាតិចិនមានឈ្មោះ លោក ចា ជិនហួរ(Jia Jianhua) ភេទប្រុស អាយុ60ឆ្នាំ ជាមួយនឹងក្រុមគ្រួសារដែលបានធ្វើដំណើរចាកចេញពីទីក្រុងវូហាន មកកាន់កម្ពុជាកាលពីថ្ងៃទី 23 ខែមករានេះ ហើយបានលេចចេញរោគសញ្ញានៅថ្ងៃទី25 ខែមករាឆ្នាំ2020។ លោកបានបញ្ជាក់ថែមទៀតថា ពេលនេះក្រសួងកំពុងតែមានវិធានការរកវិធីសាស្ត្រទៅលើការពារនិងទប់ស្កាត់ជម្ងឺនេះ និងតាមដានស្វែងរកអ្នកផ្ទុកមានជម្ងឺនេះផងដែរ ។

 

 

 

បើគិតមកដល់ពេលនេះមានមនុស្សបានស្លាប់ដោយសារការឆ្លងជម្ងឺនេះបានកើនឡើងដល់106នាក់ហើយ ដូច្នេះហើយទើបក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសមួយស្តីពីវិធីសាស្ត្រការការពារនៃការឆ្លងនៃវីរុសកូរ៉ូណានេះគឺ៖

១. ជៀសវាងប៉ះពាល់ជិតស្និតជាមួយនិងអ្នកជំងឺផ្លូវដង្ហើម ឬអ្នកជំងឺដែលសង្ស័យ

២. លាងដៃឱ្យបានញឹកញាប់(ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ

៣. ការដើរផ្សារ ឬកសិដ្ឋានដែលមានសត្វរស់នៅ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសនេះ

៤. ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ និងស៊ុតជាដើម

៥. អ្នកមាន ឬសង្ស័យថាមានរោគសញ្ញាជំងឺផ្លូវដង្ហើមនេះ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្ដាស់ ដោយប្រើប្រាស់កន្សែងដៃ ក្រម៉ា ក្រដាសជូតមាត់ជាដើម ។

យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជាបានកំពុងចាត់វិធានការតាមបណ្ដាមន្ទីរពេទ្យមួយចំនួនគ្រប់ទីកន្លែងឱ្យពង្រឹងនិងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវប្រុងប្រយ័ត្នការចម្លងនៃវីរុសកូរ៉ូណានេះ ប្រសិនបើមានករណីសង្ស័យឬមានចម្ងល់ដែលទាក់ទងជាមួយនិងវីរុសជំងឺនេះ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់