ព័ត៌មាន​ទូទៅ
          
ផលិតកម្មមហាហង្សមានខ្សែភាពយន្តចំនួន3រឿងដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះផលិតកម្មមហាហង្សភាពយន្តបានចូលរួមក្នុងកម្មវិធី Movie Of The Year 2019 របស់រោងភាពយន្តលេជេន (Legend Cinema) ដែលបានធ្វើឡើងនៅទីតាំងសាខាអេដិន នៅក្នុងកម្មវិធីនេះដែលផលិតកម្មមហាហង្សក៏មានខ្សែភាពយន្ត២រឿងដែរគឺ៖ រឿងផ្ទះចុងភូមិ និង រឿងព្រលឹង ដែលជាប់ជា Top10 ក្នុងចំណោមខ្សែភាពយន្តទាំង10 ដែលមានចំនួនទស្សនិជនចូលទស្សនាច្រើនជាងគេនៅក្នុងរោងកុនលេជេន សម្រាប់ដាក់ក្នុងការ vote បោះឆ្នោតស្វែងរកភាពយន្តឆ្នើមប្រចាំឆ្នាំ2019នេះ ។

 

 

ជាក់ស្ដែងបើតាមប្រសាសន៍របស់កញ្ញា សោម សារាពេជ្រ ដែលជាប្រធានផ្នែកផលិតភាពយន្តក្នុងផលិតកម្មនិងតំណាងឱ្យខាងផលិតកម្មមហាហង្ស បានឡើងថ្លែងអំពីចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះថា កញ្ញាគឺពិតជាមានភាពត្រេកអរនិងសប្បាយរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ កញ្ញាបានបន្ថែមទៀតថាសម្រាប់ការផលិតភាពលើកក្រោយៗទៀតយើងនិងព្យាយាមស្វែងនូវអ្វីដែលថ្មី ប្លែកភ្នែក ជាមួយបច្ចេកទេសថ្មី ក៏ដូចជាការកាត់តរូប ការបញ្ចូលសម្លេង(Sound)ជាដើម យើងនិងខិតខំកែច្នៃរកអ្វីដែលថ្មីជៀសវាងការលួចចម្លងពីបរទេស ឬមជ្ឈដ្ឋានខាងក្រៅ ។

 

 

ហើយសម្រាប់ក្នុងឆ្នាំ2020ខាងមុខនេះ ខាងផលិតកម្មមហាហង្សភាពយន្តក៏មានខ្សែភាពយន្តខ្នាតធំចំនួន3រឿងដែលត្រៀមនឹងយកមកចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះគឺមានដូចជា៖ ទី១. រឿង ផ្ទះតៃហោង, ទី២. រឿង កៅអីចុងក្រោយ, ទី៣. រឿង កញ្ចក់ ដែលរឿងទាំង3នេះគឺសុទ្ធតែជាប្រភេទរឿងខ្មោចបែបលងបន្លាច រន្ធត់ភ័យខ្លាច ។ ចង់ដឹងថារឿងថ្មីរបស់ផលិតកម្មមហាហង្សដែលត្រៀមចាក់បញ្ចាំងក្នុងពេលខាងមុខនេះមានភាពភ័យខ្លាចបែបណាសូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា! ៕ 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់